រាល់ឪពុកម្ដាយទាំងអស់សុទ្ធតែចង់ឱ្យកូនៗរបស់ពួកគេមានឥរិយាបថល្អ និងក្លាយជាមនុស្សសង្គមទទួលស្គាល់។ ដូច្នេះខាងក្រោមនេះគឺជាវិធីចំនួន ៦ ដែលក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ Harvard បានបង្ហាញ។
១. បង្រៀនពួកគេអំពីរបៀបគ្រប់គ្រងអារម្មណ៍
កំហឹង សោកសៅ និងការខកចិត្តអាចមានផលប៉ះពាល់ដល់ក្មេងដូចមនុស្សវ័យជំទង់ដែរ។ ដូចនេះហើយបានជាការបង្រៀនគ្រប់គ្រងអារម្មណ៍ពិតជាសំខាន់ដើម្បីបង្រៀនកូនៗរបស់យើងពីរបៀបប្រឈមនឹងអារម្មណ៍អវិជ្ជមាន។ នៅពេលកូនរបស់លោកអ្នកមានអារម្មណ៍សោកសៅ ប្រាប់ពួកគេឱ្យដកដង្ហើមធំចូលតាមច្រមុះនិងដកដង្ហើមចេញតាមមាត់ស្របពេលកំពុងរាប់ពីមួយដល់ប្រាំ។

២. និយាយជាមួយពួកគេអំពីការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ
ឪពុកម្ដាយគឺជាគំរូរបស់កូនៗ ដែលនេះមានន័យថា អ្នកត្រូវតែនិយាយជាមួយពួកគេអំពីសីលធម៌និងទំនួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។

៣. បង្រៀនពួកគេឱ្យមានក្ដីមេត្តា
កូនៗរបស់លោកអ្នកត្រូវតែរៀនពីក្ដីមេត្តានិងចេះជួយអ្នកទន់ខ្សោយ។ ពួកគេត្រូវតែរៀនពីអារម្មណ៍ក្ដីមេត្តាចំពោះអ្នកដែលកំពុងត្រូវការជំនួយ និងចំពោះមនុស្សដែលពួកគេជិតស្និទ្ធផងដែរ។

៤. បង្រៀនពួកគេឱ្យចេះដឹងគុណ
កូនៗរបស់លោកអ្នកត្រូវតែរៀនពីការចេះដឹងគុណ ដូច្នេះត្រូវបង្រៀនពួកគេឱ្យចេះអរគុណមនុស្សដែលបានជួយពួកគេ។ ប្រាប់ពួកគេឱ្យនិយាយអរគុណនិងឱបតាយាយរបស់ពួកគេចំពោះអាហារដែលពួកគាត់បានរៀបចំឱ្យ ហើយពួកគេនឹងស៊ាំនឹងទម្លាប់ល្អនេះ។

៥. បង្រៀនពួកគេពីតម្លៃគ្រួសារ
ឪពុកម្ដាយជាច្រើនតែងឱ្យតម្លៃជោគជ័យដល់កូនរបស់ពួកគេនៅពេលពួកគេធ្វើបានល្អនៅសាលា ប៉ុន្តែមានឪពុកម្ដាយតិចណាស់ដែលឱ្យតម្លៃក្រមសីលធម៌។ ដូច្នេះត្រូវបង្រៀនកូនរបស់លោកអ្នកពីតម្លៃគ្រួសារនិងអ្វីដែលបង្កើតឥរិយាបថល្អ ប្រសិនបើលោកអ្នកចង់ឱ្យពួកគេធំឡើងជាមនុស្សល្អ។

៦. ចំណាយពេលជាមួយពួកគេ
ប្រសិនបើលោកអ្នកចង់កសាងទំនុកចិត្តជាមួយកូនៗ អ្នកត្រូវចំណាយពេលជាមួយពួកគេ។ នេះមានន័យថាដើរជាមួយគ្នា មើលកុនជាមួយគ្នា និងលេងល្បែងកម្សាន្តជាមួយគ្នា និងរៀនជាមួយគ្នាជាដើម។ លះបង់ពេលជាមួយកូនៗរបស់លោកអ្នក ហើយអ្នកនឹងអាចបង្រៀនពួកគេពីរបៀបបង្ហាញភាពស្មោះត្រង់ ចិត្តល្អ និងចេះគោរព៕