Latest News

Adbox

Thursday, July 27, 2017

ត្រូវនាំកុមារ ទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាទាំង ៧ចំណុចនេះ...!


ប្រជុយដែលមាន រូបរាងមិនស្មើ មានពណ៌មិនប្រក្រតី និងទំហំលើសពី ៦ មីលីម៉ែត្រ លើរាងកាយកុមារ គឺជាសញ្ញាដែលអ្នកត្រូវនាំពួកគេទៅសាកសួរគ្រូពេទ្យជាបន្ទាន់

ជំងឺរបស់កុមារ ឬទារកតូចៗ គឺពិបាកស្វែងយល់បន្តិច ហើយក៏គ្មានអាណាព្យាបាលណាម្នាក់ ចង់ឲ្យកុមារ មានបញ្ហាសុខភាពទាំងវ័យក្មេងដែរ។ ប៉ុន្តែអ្នកអាចចៀសវាងបាន ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនបានទាន់ពេលវេលា។
ចង់ដឹងថា មានរោគសញ្ញាអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមទាំងអស់គ្នា!
១. ដុះប្រជ្រុយធំទៅៗ ៖ ប្រជុយដែលមានរូបរាងមិនស្មើ មានពណ៌មិនប្រក្រតី និងទំហំលើសពី ៦ មីលីម៉ែត្រ លើរាងកាយកុមារ គឺជាសញ្ញាដែលអ្នកត្រូវនាំពួកគេទៅសាកសួរគ្រូពេទ្យជាបន្ទាន់។ 
២. ជ្រុះសក់ ៖ នេះអាចបណ្តាលមកពីបញ្ហាខាងក្នុងរបស់កុមារ ភាគច្រើនបណ្តាលមកពីខ្វះវីតាមីន ប៉ុន្តែប្រសិនបើចង់ច្បាស់ សូមអ្នកបញ្ជូនកុមារទៅជួបគ្រូពេទ្យឲ្យបានឆាប់។
នេះអាចបណ្តាលមកពីបញ្ហាខាងក្នុងរបស់កុមារ ភាគច្រើនបណ្តាលមកពីខ្វះវីតាមីន ប៉ុន្តែប្រសិនបើចង់ច្បាស់ សូមអ្នកបញ្ជូនកុមារទៅជួបគ្រូពេទ្យឲ្យបានឆាប់
៣. ក្បាលឡើងធំ ៖ ក្នុងករណីដែលក្បាលរបស់កុមារ ហាក់ដូចជារីកធំឡើងៗ ខុសពីធម្មតា វាអាចបណ្តាលមកពីជំងឺមួយចំនួន ហេតុនេះសូមអ្នកប្រញាប់ជូនកុមារ ទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត។
ក្នុងករណីដែលក្បាលរបស់កុមារ ហាក់ដូចជារីកធំឡើងៗ ខុសពីធម្មតា វាអាចបណ្តាលមកពីជំងឺមួយចំនួន
៤. ធ្ងន់ត្រចៀក ៖ ប្រសិនបើកុមារ ប្រែជាស្តាប់មិនសូវបាន បើទោះជាហៅឈ្មោះចំយ៉ាងណាក៏ដោយនោះ ពួកគេអាចនឹងមានបញ្ហាត្រចៀកហើយ ហេតុនេះ សូមអ្នកនាំពួកគេទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។
ប្រសិនបើកុមារ ប្រែជាស្តាប់មិនសូវបាន បើទោះជាហៅឈ្មោះចំយ៉ាងណាក៏ដោយនោះ ពួកគេអាចនឹងមានបញ្ហាត្រចៀកហើយ
៥. មានទម្លាប់ខុសពីធម្មតា ៖ ក្នុងករណីស្រាប់តែកុមារនោះ លែងឃ្លាន លែងចង់ទទួលទានអាហារ មានបញ្ហាគេង និងមិនសូវជាសកម្ម ខុសពីធម្មតា នោះអ្នកត្រូវតែនាំពួកគេទៅបន្ទីពេទ្យភ្លាមៗ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់។
ងករណីស្រាប់តែកុមារនោះ លែងឃ្លាន លែងចង់ទទួលទានអាហារ មានបញ្ហាគេង និងមិនសូវជាសកម្ម ខុសពីធម្មតា នោះអ្នកត្រូវតែនាំពួកគេទៅបន្ទីពេទ្យភ្លាមៗ
៦. ស្រេកទឹកជាប់រហូត ៖ ការដែលក្មេងតូច ទាមទារផឹកញឹកញាប់ពេក ខុសប្លែកពីរាល់ដង នោះគឺអាចបណ្តាលមកពីបញ្ហាធ្ងន់ធ្ងរមួយចំនួន ហេតុនេះអ្នកត្រូវនាំពួកគេទៅជួបពេទ្យជំនាញជាបន្ទាន់។
ការដែលក្មេងតូច ទាមទារផឹកញឹកញាប់ពេក ខុសប្លែកពីរាល់ដង នោះគឺអាចបណ្តាលមកពីបញ្ហាធ្ងន់ធ្ងរមួយចំនួន
៧. ស្រមុកឮខ្លាំង ៖ ស្រមុកតិចៗ មិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីទេ ប៉ុន្តែប្រសិនបើក្មេងតូចស្រមុកឮខ្លាំងពេក វាអាចបណ្តាលមកពីបញ្ហាផ្លូវដង្ហើម។ អ្នកមិនត្រូវមើលរំលងនោះទេ ពីព្រោះវាអាចជាការឆ្លងមេរោគធ្ងន់ធ្ងរសម្រាប់កុមារ៕
ស្រមុកតិចៗ មិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីទេ ប៉ុន្តែប្រសិនបើក្មេងតូចស្រមុកឮខ្លាំងពេក វាអាចបណ្តាលមកពីបញ្ហាផ្លូវដង្ហើម

No comments:

Post a Comment