Latest News

Adbox

Monday, July 31, 2017

អ្នកជំនាញនៅសាកលវិទ្យាល័យ Harvard ប្រាប់គន្លឹះ ៦ ចំណុច ដើម្បីចិញ្ចឹមកូន ធំដឹងក្តី ប្រកបដោយព្រហ្មវិហារធម៌

រាល់​ឪពុកម្ដាយ​ទាំងអស់​សុទ្ធតែ​ចង់ឱ្យ​កូនៗ​របស់​ពួកគេ​មាន​ឥរិយាបថ​ល្អ និង​ក្លាយជា​មនុស្ស​សង្គម​ទទួលស្គាល់​។ ដូច្នេះ​ខាងក្រោម​នេះ​គឺជា​វិធី​ចំនួន ៦ ដែល​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Harvard បានបង្ហាញ​។​
​    ​១. បង្រៀន​ពួកគេ​អំពី​របៀប​គ្រប់គ្រង​អារម្មណ៍​
​    ​កំហឹង សោកសៅ និង​ការខកចិត្ត​អាចមាន​ផលប៉ះពាល់​ដល់​ក្មេង​ដូច​មនុស្ស​វ័យ​ជំទង់​ដែរ​។ ដូចនេះហើយ​បានជា​ការបង្រៀន​គ្រប់គ្រង​អារម្មណ៍​ពិតជា​សំខាន់​ដើម្បី​បង្រៀន​កូនៗ​របស់​យើង​ពី​របៀប​ប្រឈម​នឹង​អារម្មណ៍​អវិជ្ជមាន​។ នៅពេល​កូន​របស់លោក​អ្នកមាន​អារម្មណ៍​សោកសៅ ប្រាប់​ពួកគេ​ឱ្យ​ដក​ដង្ហើមធំ​ចូល​តាម​ច្រមុះ​និង​ដក​ដង្ហើមចេញ​តាម​មាត់​ស្របពេល​កំពុង​រាប់​ពីមួយ​ដល់​ប្រាំ​។​

​    ​២. និយាយ​ជាមួយ​ពួកគេ​អំពី​ការទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​
​    ​ឪពុកម្ដាយ​គឺជា​គំរូ​របស់​កូនៗ ដែល​នេះ​មានន័យថា អ្នក​ត្រូវតែ​និយាយ​ជាមួយ​ពួកគេ​អំពី​សីលធម៌​និង​ទំនួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​។​

​    ​៣. បង្រៀន​ពួកគេ​ឱ្យមាន​ក្ដីមេត្តា​
​    ​កូនៗ​របស់​លោកអ្នក​ត្រូវតែ​រៀន​ពី​ក្ដីមេត្តា​និង​ចេះ​ជួយ​អ្នកទន់ខ្សោយ​។ ពួកគេ​ត្រូវតែ​រៀន​ពី​អារម្មណ៍​ក្ដីមេត្តា​ចំពោះ​អ្នក​ដែល​កំពុង​ត្រូវការ​ជំនួយ និង​ចំពោះ​មនុស្ស​ដែល​ពួកគេ​ជិតស្និទ្ធ​ផងដែរ​។​

​    ​៤. បង្រៀន​ពួកគេ​ឱ្យ​ចេះ​ដឹងគុណ​
​    ​កូនៗ​របស់​លោកអ្នក​ត្រូវតែ​រៀន​ពី​ការចេះ​ដឹងគុណ ដូច្នេះ​ត្រូវ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​អរគុណ​មនុស្ស​ដែល​បាន​ជួយ​ពួកគេ​។ ប្រាប់​ពួកគេ​ឱ្យ​និយាយ​អរគុណ​និង​ឱប​តា​យាយ​របស់​ពួកគេ​ចំពោះ​អាហារ​ដែល​ពួកគាត់​បានរៀបចំ​ឱ្យ ហើយ​ពួកគេ​នឹង​ស៊ាំ​នឹង​ទម្លាប់​ល្អ​នេះ​។​

​    ​៥. បង្រៀន​ពួកគេ​ពី​តម្លៃ​គ្រួសារ​
​    ​ឪពុកម្ដាយ​ជាច្រើន​តែង​ឱ្យ​តម្លៃ​ជោគជ័យ​ដល់​កូន​របស់​ពួកគេ​នៅពេល​ពួកគេ​ធ្វើបាន​ល្អ​នៅ​សាលា ប៉ុន្តែ​មាន​ឪពុកម្ដាយ​តិច​ណាស់​ដែល​ឱ្យ​តម្លៃ​ក្រមសីលធម៌​។ ដូច្នេះ​ត្រូវ​បង្រៀន​កូន​របស់លោក​អ្នក​ពី​តម្លៃ​គ្រួសារ​និង​អ្វីដែល​បង្កើត​ឥរិយាបថ​ល្អ ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​ពួកគេ​ធំ​ឡើងជា​មនុស្ស​ល្អ​។​

​    ​៦. ចំណាយពេល​ជាមួយ​ពួកគេ​
​    ​ប្រសិនបើ​លោកអ្នក​ចង់​កសាង​ទំនុកចិត្ត​ជាមួយ​កូនៗ អ្នក​ត្រូវ​ចំណាយពេល​ជាមួយ​ពួកគេ​។ នេះ​មានន័យថា​ដើរ​ជាមួយគ្នា មើល​កុន​ជាមួយគ្នា និង​លេងល្បែង​កម្សាន្ត​ជាមួយគ្នា និង​រៀន​ជាមួយគ្នា​ជាដើម​។ លះបង់​ពេល​ជាមួយ​កូនៗ​របស់លោក​អ្នក ហើយ​អ្នកនឹង​អាច​បង្រៀន​ពួកគេ​ពី​របៀប​បង្ហាញ​ភាពស្មោះត្រង់ ចិត្តល្អ និង​ចេះ​គោរព​៕

No comments:

Post a Comment