Latest News

Adbox

Monday, July 31, 2017

ជួយស៊ែរយកបុណ្យផងម្ដាយគេម្ដាយយើង! បងប្រុសចិត្តធម៌ម្នាក់ប្រកាសស្វែងរកអ៊ំស្រីដែលត្រួវគេវាយដោយសារលួចខោអាវ​ ក្នុងបំណងចង់ជួយឧបត្ថម្ភ

ស្ត្រីចំណាស់អាយុប្រមាណជាង៦០ឆ្នាំ ត្រូវបានគេដឹងថាជាចោរ ហើយបានលួចខោអាវគេនៅក្នុងផ្សារតែអកុសលត្រូវបានគេចាប់បាន និងវាយទ្រោមខ្លួន។ តាមវីដេអូដែលបានបង្ហោះនៅលើ Facebook បានអោយដឹងថា ស្ត្រីចំណាស់រូបនោះ ត្រូវបានស្ត្រីម្នាក់ដែលជាអ្នកលក់ខោអាវនៅក្នុងផ្សារ ប្រើកៅអីជ័រធ្វើការវាយមកលើស្ត្រីចំណាស់រូបនោះ ដោយសារគាត់បានលួចខោអាវគេ ហើយអ្វីដែលគេកត់សំគាល់នោះគឺ អ្នកលេង Facebook ជាច្រើននាំគ្នាអាណិតអាសូរយ៉ាងខ្លាំងចំពោះស្ត្រីចំណាស់រូបនោះ ជាពិសេសបន្ទាប់ពីបានដឹងពីខ្សែជីវិតដ៏កម្សត់របស់គាត់។



ទន្ទឹមនឹងនេះផងដែរ មានគណនី Facebook របស់បងប្រុសម្នាក់ឈ្មោះ ចៅខ្មែរផ្សារ ដែលជាបងប្រុសតែម្នាក់បានប្រកាសឧបត្ថម្ភប្រាក់ដល់ កុមារីបេក្ខជន The voice kids Cambodia ពេលនេះបានប្រកាសតាមរកអ៊ុំស្រីកម្សត់ ក្នុងបំនងជួយទំនុកបម្រុងដល់គាត់។ ដោយក្នុងនោះ បងប្រុសបានសរសេរជាសារថា៖ ” ខ្ញុំបាទ ចៅខ្មែរសូមប្រកាសស្វែងរកលោកអ៊ុំ បើអ៊ុំស្រីមិនបាននៅក្នុងឃុំទេ ខ្ញុំនិង ឧបត្ថមលោកអ៊ុំ 150$ (សំរាប់បង្កើតរបរតូចមួយ) ។គ្រាន់ធ្វើដើមរកសុីរបរតូចមួយ ដើម្បីជីវិត។ មិនមែនអោយមនុស្សខូចកាន់តែបានចិត្តទេ តែម្តាយគេម្តាយខ្ញុំ រឺគាត់អាចជាម្តាយអ្នក តើអ្នកមានអារម្មណ៍បែបណាពេលឃើញ ម្តាយយើងត្រូវគេវៃ ស្រែកយំបែបនេះ? ខ្ញុំដឹងថាគាត់ខុស គាត់ធ្វើគឺដោយសារភាពក្រីក្រ ដើម្បីកូន និងជីវិត។ បើគាត់មាន ម្ល៉េះមិនធ្វើចឹងទេ។ បងប្អូនមើលរូបទីមួយទៅ ត្បិតមិនមែនជារូបគាត់មែន តែវាបានបង្ហាញពីជីវិតអ៊ុំស្រី ៥០%បាត់ទៅហើយ។ គាត់ធ្វើខុស ទុកអោយប្រធានផ្សាររឺ ច្បាប់ធ្វើចំណាត់ការទៅ កុំវៃគាត់ចឹងអី ព្រោះគាត់អាចមានអាយុស្មើ រឺលើសម្តាយយើងទៀតណាបងៗ។ ខ្ញុំមើលវីដេអូដែរគាត់ស្រែកទ្រហ៊ោយំ សុំអង្វរ ដោយការឈឺចាប់ និង ភ័យផងនោះ ខ្ញុំពិតជាអាសូរ ហើយសម្លេងនោះនៅដក់ជាប់បេះដូងខ្ញុំ ២ថ្ងៃហើយមិនទាន់បាត់ទៀត។ ចឹងមានតែធ្វើចឹងទេ ទើបជួយអ៊ុំស្រីបាន ហើយកុំអោយខ្ញុំស្រមៃឃើញសំលេងស្រែកយំនោះទៀត។ បើអ៊ុំស្រី រឺបងប្អូនណាបានលឺរឺដឹងជួយទំនាក់ទំនងមកខ្ញុំ តាមរយះលេខទូរសព្ទ័ខាងក្រោម ចាប់ពីម៉ោង ១២ថ្ងៃត្រង់ទៅ។  010 221392 / 098 221392 / 0889 221392″ ។ គួរបញ្ជាក់ផងដែរថា មិនត្រឹមតែមានបងប្រុសខាងលើទេ បញ្ចេញមតិដូចនេះ ក្នុងនោះក៏មានបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិថ្កោលទោសនូវអំពើហិង្សាហួសហេតុមួយនេះផងដែរ៕

No comments:

Post a Comment