Latest News

Adbox
សុខភាព
ស្ថាបត្យកម្ម និង សំណង់

អចលនទ្រព្យ

សិល្បៈ

សង្គម

កសិកម្ម

Recent Posts

Tuesday, August 8, 2017

អស្ចារ្យមែន​! កញ្ញា ស៊ីស៊ី ​ក្លាយជា​ម្ចាស់​គ្រងមកុដ​ ផ្នែក​ដងខ្លួន​ស៊ិចស៊ី​ ពី​ប្រទេស​ម៉ាឡេស៊ី

(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យមានមោទនភាពខ្លាំងណាស់ ចំពោះប្រទេសកម្ពុជាតាំងមូល ដោយតារាបង្ហាញម៉ូដខ្មែរ កញ្ញា ស៊ីស៊ី ទទួលបានតំណែងធ្វើជាម្ចាស់មកុដ ក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» នៅឯប្រទេសម៉ាឡេស៊ី ដោយក្នុងនោះមានកញ្ញាឯក មកពីប្រទេសកម្ពុជា និងប្រទេសវៀតណាម ស្អាតៗ ខ្យូតៗ សិចស៊ីជាច្រើនរូបចូលរួមប្រកួតប្រជែង។ ដោយឡែកស្រីស្រស់ ស៊ីស៊ី ទទួលបានពានរង្វាន់ គ្រងមកុដជាកញ្ញាឯកផ្នែកដងខ្លួនសិចស៊ី ពីកម្មវិធីលំដាប់អន្តរជាតិនេះ។
ជាការពិតណាស់ ក្នុងកម្មវិធីប្រឡង «Miss Beauty Between Cambodia and Vietnam» មានកញ្ញាឯកកម្ពុជាចំនួន ៧នាក់ និង រៀតណាម ដែលបានជ្រើសមកចំនួន២០នាក់ផ្សេងទៀត ដោយក្នុងកម្មវិធីនេះ ធ្វើឡើងក្នុងសណ្ឋាគារលំដាប់ផ្កាយ៥មួយ ព្រមទាំងមានគណៈកម្មការជនជាតិម៉ាឡេស៊ី ជាអ្នកផ្ដល់ពិន្ទុទៀតផង។ «Miss Beauty Between Cambodia and Vietnam» ជាវេទិកាប្រកួតសម្រស់មួយ ដែលផ្ដោតសំខាន់ទៅលើ រាងកាយសិចស៊ី និងមានមុខមាត់ខ្យូត ទាក់ទាញ ដោយកម្មវីធីប្រឡងនេះ តម្រូវឲ្យកញ្ញាឯកទាំងអស់គ្រងឈុតហែលទឹក និង រាត្រីសមោសថែមទៀត។
កម្មវិធីប្រឡងកញ្ញាឯក «Miss Beauty Between Cambodia and Vietnam» ធ្វើឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដោយកញ្ញាឯករបស់ប្រទេសកម្ពុជា គឺកញ្ញា ស៊ីស៊ី បានឈ្នះពានរង្វាន់ជាម្ចាសមកុដ ផ្នែកដងខ្លួនសិចស៊ី។ ជាមួយនឹងការឈ្នះតំណែងជាម្ចាស់មកុដនេះ កញ្ញា ស៊ីស៊ី ទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារ និងពានរង្វាន់លើកទឹកចិត្ត ជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា កញ្ញា ស៊ីស៊ី បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានមោទនភាពដោយសាររូបនាង ព្រោះមានតារាដែលជាកញ្ញាឯកស្រស់ស្អាតសាច់សរខ្ចី ស៊ិចស៊ី មុខមាត់ខ្យូតៗជាច្រើន ហើយនាងផ្ទាល់ក៏សឹងមិនគួរឲ្យជឿដែរ ថានាងបានទទួលដំណែងធ្វើជាម្ចាស់ម្កុដក្នុងកម្មវិធី Miss Beauty Between Cambodia and Vietnam ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ីនេះ។ លើសពីនេះ ការឈ្នះពានរង្វន់នេះ គឺជាលើកទី១របស់ កញ្ញា ស៊ីស៊ី ហើយដែលឈ្នះធ្វើជាម្ចាស់ម្កុដនៅក្រៅប្រទេស។ នាងមានពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាង ហើយវាជាផ្លូវមួយធ្វើឲ្យទីផ្សារក្នុងស្រុករបស់នាងមានការរីកចម្រើន និងឆ្ពោះទៅកាន់ភាពជោគជ័យ៕

កញ្ញា ស៊ីស៊ី ​ក្លាយជា​ម្ចាស់​គ្រងមកុដ​ ផ្នែក​ដងខ្លួន​សិចស៊ី​ ពី​ប្រទេស​ម៉ាឡេស៊ី
កញ្ញា ស៊ីស៊ី
កញ្ញា ស៊ីស៊ី
តារាបង្ហាញម៉ូដខ្មែរ កញ្ញា ស៊ីស៊ី ទទួលបានតំណែងធ្វើជាម្ចាស់មកុដ ក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» នៅឯប្រទេសម៉ាឡេស៊ី
តារាបង្ហាញម៉ូដខ្មែរ កញ្ញា ស៊ីស៊ី ទទួលបានតំណែងធ្វើជាម្ចាស់មកុដ ក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» នៅឯប្រទេសម៉ាឡេស៊ី
តារាបង្ហាញម៉ូដខ្មែរ កញ្ញា ស៊ីស៊ី ទទួលបានតំណែងធ្វើជាម្ចាស់មកុដ ក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» នៅឯប្រទេសម៉ាឡេស៊ី
កម្មវិធីប្រឡងកញ្ញាឯក «Miss Beauty Between Cambodia and Vietnam» ធ្វើឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដោយកញ្ញាឯករបស់ប្រទេសកម្ពុជា គឺកញ្ញា ស៊ីស៊ី បានឈ្នះពានរង្វាន់ជាម្ចាសមកុដ ផ្នែកដងខ្លួនសិចស៊ី
កម្មវិធីប្រឡងកញ្ញាឯក «Miss Beauty Between Cambodia and Vietnam» ធ្វើឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដោយកញ្ញាឯករបស់ប្រទេសកម្ពុជា គឺកញ្ញា ស៊ីស៊ី បានឈ្នះពានរង្វាន់ជាម្ចាសមកុដ ផ្នែកដងខ្លួនសិចស៊ី

ប្រភព : Khmertalking

គួរអោយអាណិតណាស់! ក្មេងប្រុសអាយុ១ខួបកន្លះ រត់ចូលក្រោមរថយន្តដឹកដី បណ្ដាលស្លាប់ភ្លាមៗ................




(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ បានរត់ចូលក្រោមរថយន្តកូរ៉េដឹកដី១គ្រឿង បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ នៅត្រង់ចំណុច ផ្ទះលេខ១៧២៩ តាមផ្លូវលំ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ ហ៊ឹម លីហួរ អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ ផុច ចាន់រតនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ និងម្ដាយឈ្មោះ ប៉ែន ចាន់ថេត អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារ រស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ថេង វុត្ថា អាយុ៤២ឆ្នាំ មុខរបរបើករថយន្តដឹក កំទេចថ្ម និងអាចម៍ដីលក់ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី។
បើតាមសំដី ឪពុក-ម្ដាយ ក្មេងប្រុសរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនប្រុស២នាក់ កូនប្រុសដែលស្លាប់នេះជាកូនពៅ មានអាយុ១ឆ្នាំកន្លះ ដោយជារៀងរាល់ថ្ងៃ តែងតែផ្ញើឲ្យនៅជាមួយម្ដាយបង្កើត (យាយក្មេងរងគ្រោះ) ឲ្យមើលថែទាំ ហើយនៅព្រឹកនេះ ម្ដាយគាត់បានទិញដីចាក់នៅរោងចក្ររនោង។
គាត់បានបន្ដទៀតថា ដោយម្ដាយរបស់គាត់រវល់នៅចង្ក្រានបាយ ទុកចៅប្រុសរត់លេង ក៏ត្រូវរថយន្តកូរ៉េដែលចាក់ដីឲ្យនោះកិន បណ្ដាលឲ្យស្លាប់ ទើបគាត់ និងអ្នកជិតខាងជួយទូរស័ព្ទ ប្រាប់ទើបគាត់ ពេលមកដល់ផ្ទះមើលកូនប្រុសទប់ទឹកភ្នែកមិនជាប់ទេ ដោយមិនដឹងថាត្រូវនិយាយយ៉ាងម៉េច។
តាមដំណើររឿង មុនពេលកើតហេតុ ម្ចាស់រថយន្តបង្កបានដឹកអាចម៍ដី ពីតាខ្មៅ ហើយសួរស្រ្តីម្នាក់ថា ទិញអាចម៍ដីដែលឫទេស្រីម្នាក់នោះ ក៏បានសួរថាថ្លៃប៉ុន្មាន ម្ចាស់រថយន្តបានប្រាប់ថា លក់តែ២ម៉ឺនរៀលទេ ហើយស្រ្ដីរូបនោះក៏ឲ្យគាត់ចាក់ដី រួចក៏បើករថយន្តបើកដាក់ អែបខាង មិនទាន់និងចាក់ដីផង ក៏មានក្មេងប្រុសម្នាក់រត់ ចូលក្រោមរថយន្តកង់មុខផ្នែកខាងឆ្វេង ដោយមើលមិនឃើញបានកិនបណ្ដាលឲ្យ ស្លាប់ភ្លាមៗតែម្ដង៕
ក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ បានរត់ចូលក្រោមរថយន្តកូរ៉េដឹកដី១គ្រឿង បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ
ក្មេងប្រុសរងគ្រោះ មានឈ្មោះ ហ៊ឹម លីហួរ អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ ផុច ចាន់រតនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ និងម្ដាយឈ្មោះ ប៉ែន ចាន់ថេត អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារ
បើតាមសំដី ឪពុក-ម្ដាយ ក្មេងប្រុសរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនប្រុស២នាក់ កូនប្រុសដែលស្លាប់នេះជាកូនពៅ មានអាយុ១ឆ្នាំកន្លះ ដោយជារៀងរាល់ថ្ងៃ តែងតែផ្ញើឲ្យនៅជាមួយម្ដាយបង្កើត (យាយក្មេងរងគ្រោះ) ឲ្យមើលថែទាំ ហើយនៅព្រឹកនេះ ម្ដាយគាត់បានទិញដីចាក់នៅរោងចក្ររនោង
បើតាមសំដី ឪពុក-ម្ដាយ ក្មេងប្រុសរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនប្រុស២នាក់ កូនប្រុសដែលស្លាប់នេះជាកូនពៅ មានអាយុ១ឆ្នាំកន្លះ ដោយជារៀងរាល់ថ្ងៃ តែងតែផ្ញើឲ្យនៅជាមួយម្ដាយបង្កើត (យាយក្មេងរងគ្រោះ) ឲ្យមើលថែទាំ ហើយនៅព្រឹកនេះ ម្ដាយគាត់បានទិញដីចាក់នៅរោងចក្ររនោង
បើតាមសំដី ឪពុក-ម្ដាយ ក្មេងប្រុសរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនប្រុស២នាក់ កូនប្រុសដែលស្លាប់នេះជាកូនពៅ មានអាយុ១ឆ្នាំកន្លះ ដោយជារៀងរាល់ថ្ងៃ តែងតែផ្ញើឲ្យនៅជាមួយម្ដាយបង្កើត (យាយក្មេងរងគ្រោះ) ឲ្យមើលថែទាំ ហើយនៅព្រឹកនេះ ម្ដាយគាត់បានទិញដីចាក់នៅរោងចក្ររនោង
អ្នកបើករថយន្តបង្កមានឈ្មោះ ថេង វុត្ថា អាយុ៤២ឆ្នាំ មុខរបរបើករថយន្តដឹក កំទេចថ្ម និងអាចម៍ដីលក់ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី
ប្រភព : Fresh News

អីយ៉ាស់ សុខ រក្សា នៅជាមួយ កុល ដាវី សុខៗ បែរជាមានស្នេហាជាមួយស្រីម្នាក់ ពិតអត់មើលទៅ!

ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ីកញ្ញា កុល ដាវី និងតារាចម្រៀងលោក សុខ រក្សា បានសាងស្នេហាជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ក្រោមភាពផ្អែមល្ហែមប្រកបទៅដោយការយល់ចិត្តថ្លើមគ្នាទៅវិញទៅមក។
ហើយជារឿយៗគេក៏តែងឃើញអ្នកទាំងពីរ បង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ទៀតផងដែរ។
បច្ចុប្បន្នគូស្នេហ៍ ជាអ្នកសិល្បៈដូចគ្នាមួយគូនេះ កំពុងស្រលាញ់ជាមួយគ្នាយ៉ាងខ្លាំង ប៉ុន្តែស្រាប់តែកាលពីម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់កញ្ញា កុល ដាវី បានបង្ហាញរូបភាពគណនីហ្វេសប៊ុកមួយ ដែលមានដាក់ឈ្មោះថា Sok Reaksa ព្រមទាំងបានផុសរូបលោក ជាមួយនឹងស្រីផ្សេងម្នាក់ទៀតផងដែរ។
ឃើញដូច្នេះហើយកញ្ញ កុល ដាវី ក៏បានបង្ហាញប្រាប់លើហ្វេសប៊ុកខ្លួនថា៖
«ខ្ញុំមិនដឹងថាអ្នកជាមនុស្សប្រុសឫក៏ស្រី ឫស្រីម្នាក់ក្នុងរូបហ្នឹងទេ បង្កើតរឿងនេះចង់អោយខ្ញុំខឹងគាត់មែន សុំទោសផងអត់ខឹងទេ រឹតតែស្រលាញ់គាត់ថែមទៀត ព្រោះបេះដូងស្មោះ​ ដែលគាត់ប្រគល់ឱ្យខ្ញុំ និងការយកចិត្តទុកដាក់ថ្នាក់ថ្នមខ្ញុំ ទាំងផ្លូវកាយ និងផ្លូវចិត្ត គ្មានអ្វីមកបំបែកបានទេ ចង់ផ្តាំថាបើទំនេរគួរតែយកកញ្ចក់មកឆ្លុះហើយស្វែងរកចំណុចអាក្រក់ខ្លួនឯងឱ្យឃើញហើយកែទៅ ដើម្បីកុំឱ្យធ្វើខ្លួនគួរឱ្យសង្វេគអ៊ីចឹងទៀត»។ 
ក្នុងនោះដែរ​ លោក សុខ រក្សា​ ក៏បានបញ្ជាក់បន្ថែមផងដែរថា គណនីហ្វេសប៊ុក ដែលដាក់ឈ្មោះ និងរូបលោកនោះ គឺមិនមែនជាលោកទេ ហើយលោកក៏មិនដឹងថា បុគ្គលរូបនោះ មានគំនិតអ្វី។ ជាពិសេស លោកក៏ផ្តាំឲ្យ ហ្វេនៗ មានការប្រុងប្រយ័ត្ន ចំពោះគណនីហ្វេសប៊ុកនេះផងដែរ៕
ទស្សនារូបភាពខាងក្រោម៖

សាររបស់ កុល ដាវី
រូបភាពផ្អែមល្ហែមរវាងកញ្ញា កុល ដាវី និងលោក សុខ រក្សា
រូបភាពផ្អែមល្ហែមរវាងកញ្ញា កុល ដាវី និងលោក សុខ រក្សា








សួង សុខារ៉ានីត ជួយគ្រោះធំ ចូលសង្គ្រោះបន្ទាន់​ នៅ​មន្ទីពេទ្យ​កាល់ម៉ែត្រ ខណៈ​ពេល...............................




(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត ថ្មីៗនេះ បានផ្អាកពីការសម្តែងមួយរយៈពេលខ្លី ព្រោះតែបញ្ហាជំងឺដុះដុំគីសរបស់នាង បានធ្វើទុក្ខដោយតម្រូវឲ្យតារាស្រីរូបនេះ សម្រេចចិត្តចេញទៅរកសេវាព្យាបាល និងវះកាត់នៅប្រទេសថៃ។ ប៉ុន្តែក្រោយពេលវិលត្រឡប់មកផ្ទះវិញ មិនទាន់បានមួយសប្តាហ៍ផង មុខរបួសរបស់នាង ក៏ផ្តើមធ្វើទុក្ខជាថ្មី ទើបត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះ បន្ទាន់ភ្លាមៗ។
កញ្ញា សួង សាខារ៉ានីត ដែលបច្ចុប្បន្នកំពុងស្នាក់នៅ សម្រាកព្យាបាលក្នុងមន្ទីពេទ្យកាល់ម៉ែត្រ បានថ្លែងប្រាប់ khmertalking ឲ្យដឹងថា មុននេះ ជំងឺនិងមុខរបួស ត្រង់ស្នាមវះកាត់ ត្រូវបានធ្វើទុកជាថ្មី ក្រោយពេលដែលខ្លួន មានការធ្វេសប្រហែសបន្តិច ទើបបណ្តាលឲ្យដាច់អំបោះដេរ នៅត្រង់មុខរបួស បណ្តាលឲ្យមានការឈឺចាប់ និងចុកឡើងវិញ ។ ដោយឃើញបែបនេះ ទើបនាងត្រូវប្រញ៉ាប់មកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗតែម្តង។
តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត បានបញ្ជាក់បន្ថែមដោយខ្លីថា ក្រោយពេលទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យកាល់ម៉ែត្រនោះ ពេលនេះមុខរបស់នាងបានធូរស្រាលវិញខ្លះហើយ។ ប៉ុន្តែក៏ត្រូវឲ្យស្នាក់នៅព្យាបាល មានរយៈពេល២ឬ៣ថ្ងៃទៀត ទើបអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ បានធម្មតា៕
សួង សាខារ៉ានីត ចូលសង្គ្រោះ​ នៅ​មន្ទីពេទ្យ​កាល់ម៉ែត្រ ខណៈ​មុខរបួស​វះកាត់​​ដុំគីស​ធ្វើទុក្ខ​ ជាថ្មី
តារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត
កញ្ញា សួង សាខារ៉ានីត
ប្រភព : Khmertalking

អស់ទាស់!!!!!!!!ធាតុពិត របស់យក់ ថិតរដ្ឋា ក្នុងឈុតក្រៅឆាក ទើបដឹងថានាងជាតារា......! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈបទចម្រៀងពិរោះៗរបស់ខ្លួនជាច្រើនបទ។
លើសពីនេះម្ចាស់បទ «ស្មោះក៏បង ក្បត់ក៏បង» រូបនេះ ក៏តែងបង្ហាញរូបភាព និងស្ទីលប្លែកៗស្រស់ស្អាតជាច្រើន ដើម្បីផ្សព្វផ្សាយចម្រៀងថ្មីៗផងដែរ។
ប៉ុន្ដែប្រិយមិត្តមានដឹងទេថា ទម្រាំបានរូបភាពស្អាតៗទាំងនេះ យក់ ថិតរដ្ឋា ប្រឹងអស់ហើយ មិនថាការលេងទឹកមុខ ឬរកនឹកស្ទីលថតនោះទេ។ ទាំងនេះ ក៏ព្រោះតែដើម្បីបង្កើនភាពទាក់ទាញ និងបំពេញចំណាប់អារម្មណ៍របស់អ្នកគាំទ្រផងដែរ។
ជាពិសេស កាលពីថ្មីៗនេះដែរ ក៏មាន​ហ្វេនៗ បានលួចថត សកម្មភាពឈុតក្រៅឆាករបស់អ្នកនាង យក់ ថិតរដ្ឋា ដែលបានឲ្យឃើញថា ធាតុពិតរបស់អ្នកនាង គឺជាតារាគួរឲ្យស្រលាញ់ ក្រមិចក្រមើមណាស់ និងចូលចិត្តលេងសើច ជាមួយនឹងក្រុមការងារ៕
ទស្សនាវីដេអូខាងក្រោម៖
សកម្មភាពពេលថតរូបភាព​របស់តារាចម្រៀង យក់ ថិតរដ្ឋា
សកម្មភាពពេលថតរូបភាព​របស់តារាចម្រៀង យក់ ថិតរដ្ឋា
សកម្មភាពពេលថតរូបភាព​របស់តារាចម្រៀង យក់ ថិតរដ្ឋា
ប្រភព៖ ហ្វេសប៊ុក 

ឃើញកូនប្រុសសង្ហាខុសពីឪពុកម្តាយ កើតឆ្ងល់ក្នុងចិត្ត នាំទៅពិនិត្យ DNA ស្រាប់តែលទ្ធផលចេញមក ស្ទើគាំងបេះដូង (មានវីដេអូ)

ចិន៖ ស្ត្រីជនជាតិចិនមួយរូបឈ្មោះ Zhang ស្ទើតែគាំងបេះដូង បន្ទាប់ពីលទ្ធផល DNA បង្ហាញថា ក្មេងប្រុសដែលគាត់បានចិញ្ចឹមអស់រយៈពេល ២៨ឆ្នាំ មិនមែនជាកូនរបស់គាត់នោះទេ។ អតីតស្វាមីរបស់អ្នកស្រី Zhang បានកើតការសង្ស័យ និងទាមទារឲ្យកូនប្រុសរបស់ពួកគាត់ទៅពិនិត្យ DNA ដោយសារតែកូនប្រុសនោះមាន រូបរាងសង្ហា និងស្អាត ខុសពីឪពុកម្តាយខ្លាំងពេក។
ស្ត្រីជនជាតិចិនមួយរូប ស្ទើតែគាំបេះដូង បន្ទាប់ពីលទ្ធផល DNA បង្ហាញថាក្មេងប្រុសដែលអ្នកស្រីបានចិញ្ចឹមអស់រយៈពេល ២៨ឆ្នាំ មិនមែនជាកូនរបស់ខ្លួន
អ្នកស្រី Zhang បាននិយាយថា តាំងពីកូននេះមក ទាំងមិត្តភក្តិ និងក្រុមគ្រួសារសុទ្ធតែភ្ញាក់ផ្អើល ដោយសារតែមុខមាត់របស់គេ ពិតជាស្អាតប្លែកខ្លាំងណាស់។ 
ជាច្រើនឆ្នាំកន្លងទៅ រឿងមួយនេះតែងតែនៅដក់ជាប់ ក្នុងខួរក្បាលរបស់បុរសជាឪពុកជានិច្ច រហូតធ្វើឲ្យប្តីប្រពន្ធមួយគូនេះ លែងលះគ្នាថែមទៀតផង។ ទោះជាយ៉ាងណា ការសង្ស័យនេះ មិនបានរសាយចេញពីខួរក្បាលរបស់ឪពុកម្នាក់នេះឡើយ។
អ្នកស្រី Zhang និងស្វាមីរបស់អ្នកស្រី បានលែងលះគ្នាតាំងពីឆ្នាំ ២០០៤មកម្ល៉េះ។ ប៉ុន្តែ៧ឆ្នាំក្រោយមក បុរសជាអតីតស្វាមីក៏បានទាមទារឲ្យកូនរបស់ពួកគេទៅពិនិត្យ DNA ដើម្បីឲ្យច្បាស់ថា កូនប្រុសដែលពួកគេចិញ្ចឹមដោយផ្ទាល់ដៃនេះ ពិតជាសាច់ឈាមរបស់ពួកគេមែន ឬយ៉ាងណា។
អ្នកស្រី Zhang បានប្រាប់ទៅកាន់សារព័ត៌មាន Kan Kan News ថា “កូនប្រុសរបស់ខ្ញុំមានភ្នែកធំៗ និងច្រមុះខ្ពស់ស្រួច។ ឪពុករបស់គេ មិនមែនស្អាតបែបនេះទេ។ ពួកគេខុសគ្នាឆ្ងាយណាស់”
“កូនប្រុសរបស់ខ្ញុំមានភ្នែកធំៗ និងច្រមុះខ្ពស់ស្រួច ឪពុករបស់គេ មិនមែនស្អាតបែបនេះទេ ពួកគេខុសគ្នាឆ្ងាយណាស់”
លទ្ធផល DNA បង្ហាញថា ការសង្ស័យរបស់ឪពុករូបនេះ ពិតជាត្រឹមត្រូវមែន ហើយលទ្ធផលនេះ បានធ្វើឲ្យអ្នកស្រី Zhang និងកូនប្រុសឈ្មោះ Wang Ye ភាំងស្មារតីតែម្តង ព្រោះតែពួកគេមិនចង់ជឿថានេះគឺជាការពិត។ រហូតដល់ឆ្នាំ ២០១៦ Wang បានទៅពិនិត្យ DNA ម្តងទៀត ប៉ុន្តែលទ្ធផលនៅតែដដែល គឺគេមិនមែនជាកូនពិតប្រាកដរបស់ឪពុកម្តាយគេសព្វថ្ងៃនេះទេ។
គួរបញ្ជាក់ថា Wang Ye បានកើតនៅឯ មន្ទីរពេទ្យនិងសម្ភព សៀងហៃ កាលពីខែកុម្ភៈ ឆ្នាំ ១៩៨៩ ហើយម្តាយរបស់គេសង្ស័យថា កូនរបស់គាត់ត្រូវបានគេផ្លាស់ប្តូរនៅពេលដែលកើតនោះតែម្តង។ ទោះជាយ៉ាងណា ទាក់ទិននឹងរឿងមួយនេះ ខាងមន្ទីរពេទ្យបានបដិសេធមិនផ្តល់ការពន្យល់អ្វីទាំងអស់ ព្រោះតែពួកគេមិនអាចរកឃើញកំណត់ត្រាកាលពីឆ្នាំនោះ។
ឥឡូវនេះ អ្នកស្រី Zhang និងកូនប្រុសរបស់អ្នកស្រី បានដាក់ពាក្យបណ្តឹងប្តឹងទៅមន្ទីរពេទ្យមួយនេះ ហើយពួកគេក៏សង្ឃឹមដែរថា ពួកគេនឹងអាចរកឃើញឪពុកម្តាយពិតប្រាកដរបស់ Wang Ye ក្នុងពេលឆាប់ៗនេះ៕
មិត្តអ្នកអានគិតយ៉ាងណាដែរ ចំពោះរឿងមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

កម្មករជិត ១០០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ ក្នុងសួនកាណាឌីយ៉ានៅខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ

(ភ្នំពេញ)៖ កម្មករ-កម្មការិនីជិត១០០នាក់ ដែលធ្វើការក្នុងរោងចក្រកាត់ដេរ ក្នុងសួនកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៧នេះ ដោយមិនទាន់ដឹងមូលហេតុ ហើយខណៈនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ព័ត៌មានលម្អិតអង្គភាព Fresh News នឹងធ្វើការផ្សាយបន្តទៀត នាពេលបន្តិចទៀតនេះ។

កម្មកររោងចក្រជិត ១០០នាក់ ក្នុងសួនកាណាឌីយ៉ា ដួលសន្លប់ជាបន្តបន្ទាប់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ
កម្មករ-កម្មការិនីជិត១០០នាក់ ដែលធ្វើការក្នុងរោងចក្រកាត់ដេរ ក្នុងសួនកាណាឌីយ៉ា បានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៧នេះ
កម្មកររោងចក្រជិត ១០០នាក់ ក្នុងសួនកាណាឌីយ៉ា ដួលសន្លប់ជាបន្តបន្ទាប់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ
កម្មករ-កម្មការិនីជិត១០០នាក់ ដែលធ្វើការក្នុងរោងចក្រកាត់ដេរ ក្នុងសួនកាណាឌីយ៉ា បានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៧នេះ
កម្មកររោងចក្រជិត ១០០នាក់ ក្នុងសួនកាណាឌីយ៉ា ដួលសន្លប់ជាបន្តបន្ទាប់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ

ប្រភព : Fresh News

សូមអានបើមិនចង់បាត់បង់!!!!!!!!!!(ខ្ញុំស្ទើរតែបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារតែរឿងមួយ)

« អូនស្អប់បងឯងណាស់ ទៅ ចេញឱ្យឆ្ងាយពីអូនទៅ »
« អឺ បាន!បងនឹងទៅ បងក៏មិនចេះរស់នៅជាមួយមនុស្សពូកែរករឿងដូចអូនឯងដែរ »
« បងឯងទៅកុំមកវិញឱ្យសោះ »
ខ្ញុំកញ្ឆក់សោរម៉ូតូហើយបើកម៉ូតូចេញយ៉ាងលឿន ដោយមិនខ្វល់ពីសំឡេងយំនិងឡូឡារបស់នាងនោះទេ។  យើងស្រលាញ់គ្នា ៣ ឆ្នាំហើយ វាក៏ល្មមថាគួរតែចេះយល់ពីគ្នា តែនេះអត់ទេ នាងជាមនុស្សស្រីឆេវឆាវ ពូកែខឹង ពូកែប្រចណ្ឌ ជាពិសេសគឺពូកែរអ៊ូ និងបបួលឈ្លោះគ្នា គ្រាន់តែខ្ញុំចេញទៅជួបមិត្តភក្តិនិងផឹកស៊ីតិចតួចរបៀបមនុស្សប្រុសសោះ ថាខ្ញុំលួចលាក់មានស្រីទៅវិញ។ បើដឹងថាមានសង្សារពិបាកបែបនេះ សុំកុំមានល្អជាង។ ថ្ងៃនេះក៏មិនខុសពីរាល់ដង គ្រាន់តែឃើញមានមិត្តភក្តិស្រីដែលជប់លៀងថ្ងៃមុនបង្ហោះរូបមានខ្ញុំនៅក្នុងនោះសោះ នាងឡូឡាបែកផ្សែង រករឿងដល់កន្លែងធ្វើការរបស់ខ្ញុំ។ ខ្ញុំខ្មាសគេមិនដឹងជាយកមុខទៅទុកឯណាទេ កាលពីមុន ដែលយើងស្រលាញ់គ្នាថ្មីៗនាងមិនមែនជាមនុស្សស្រីបែបនេះទេ។ មនុស្សស្រីដែលខ្ញុំស្រលាញ់កាលពីមុនជាមនុស្សស្រីស្អាតគួរឱ្យស្រលាញ់ សុភាពរាបសារ ទន់ភ្លន់ តែមើលពេលនេះចុះដូចបងប្អូនខ្លា។ ទោះជានិយាយគ្នាប៉ុន្មានដងក៏នាងមិនដែលកែទម្លាប់បែបនេះសោះ អាងអីនិយាយតែពាក្យស្រលាញ់នោះឯង។ 

រូបតំណាង

ជិះម៉ូតូបណ្តើរគិតបណ្តើរ បញ្ហានេះពិតជាចាក់ស្រេះពិតមែន ហេតុអ្វីមនុស្សស្រីពេលដែលមានស្នេហាទៅជាកើតរោគបែបនេះ? មិនមែនថាខ្ញុំមិនស្រលាញ់នាងតែនាងធ្វើបែបនេះជ្រុលហួសហេតុពេក ក៏ខ្ញុំពិបាកទ្រាំដែរ។ ស្រាប់តែមួយរំពេចនោះមានឡានមួយគ្រឿងបើកសំដៅចំពីមុខរបស់ខ្ញុំ។ ភ្លើងហ្វាឡានធ្វើឱ្យខ្ញុំចាំងភ្នែកមើលមិនឃើញអ្វីនៅហ្នឹងមុខ ហើយក៏រកកន្លែងគេចខ្លួនមិនបាន។ សំឡេងប៉ះទង្គិចផាំងធ្វើឱ្យខ្លួនខ្ញុំស្ទើរតែអណ្តែតឡើង។ ខ្ញុំនឹងត្រូវស្លាប់ឬ? 

រូបតំណាង

ខ្ញុំខំក្រោកទាំងត្រដាបត្រដួសងើបចេញពីម៉ូតូដែលកំពុងតែដេកដួលនៅគុម្ពស្មៅ។ សំណាងដែលខ្ញុំអាចរួចជីវិតមកបាន។ ឈាមហូរចេញពីក្បាលរបស់ខ្ញុំ និងដៃជើងដែលរលាត់។ ចិត្តរបស់ខ្ញុំស្រាប់តែនឹកដល់មនុស្សស្រីម្នាក់ដែលកំពុងតែយំស្រែកនៅឯផ្ទះ។ គិតសព្វទៅៗទោះជានាងពូកែរករឿង នាងសម្តីអាក្រក់ប៉ុន្តែខ្ញុំដឹងថានាងជាមនុស្សស្រីដែលស្រលាញ់ខ្ញុំជាងគេ ​ខ្វល់ពីខ្ញុំជាងគេ ​បារម្ភពីខ្ញុំជាងគេ។​​ទោះជាខឹងគ្នាយ៉ាងណានាងមិនដែលទុកឱ្យខ្ញុំអត់បាយស្លាប់​ដែរ ទោះជាខឹងគ្នាខ្លាំងយ៉ាងណាពួកយើងនៅតែត្រូវគ្នាវិញ ព្រោះតែបេះដូងរបស់យើងទាំងពីរបានដឹងថា ពួកយើងស្រលាញ់គ្នាណាស់ ហើយក៏មិនអាចរស់នៅដោយគ្មានគ្នាបានដែរ។ ពេលដែលគិតដល់មនុស្សស្រីដែលពូកែរករឿងម្នាក់នោះការឈឺចាប់តាមរាងកាយក៏អន់ថយ។ យ៉ាងច្រើនទៅផ្ទះវិញសុំទោសនាង ថើបនិងឱបលួងលោមបន្តិចទៅក៏លែងអី។ ពេលដែលកំហឹងបានរសាយ ខ្ញុំក៏បានដឹងថានាងពិតជាសំខាន់ចំពោះខ្ញុំយ៉ាងណាខ្លះ។ ខ្ញុំក៏ដើរឱបដៃ និងជើងទាំងញញឹមត្រលប់ទៅផ្ទះវិញ។ ខ្ញុំដឹងថាពេលដែលនាងឃើញសភាពខ្ញុំពេលនេះនាងប្រាកដជាស្រែកឡូឡា ប៉ុន្តែនាងក៏ប្រាកដជាបារម្ភខ្លាំង ហើយស្ទុះស្ទារលាងរបូស ឬនាំខ្ញុំទៅមន្ទីរពេទ្យជាមិនខាន។ បេះដូងខ្ញុំស្រាប់តែមានភាពផ្អែមល្ហែមនិងកក់ក្តៅឡើង។ គេថាបើចង់ស្រលាញ់មនុស្សស្រីល្អៗ ត្រូវរកមនុស្សស្រីដែលស្តីឱ្យយើង ស្រលាញ់យើង និងបារម្ភយើងដូចជាម៉ាក់។ ខ្ញុំដឹងថាខ្ញុំរកបានយូរមកហើយ គឺនាង..មនុស្សស្រីដែលរស់នៅជាមួយខ្ញុំសព្វថ្ងៃ។ 

រូបតំណាង

ពន្លឺដែលបំភ្លឺនៅមុខផ្ទះធ្វើឱ្យខ្ញុំកក់ក្តៅជាខ្លាំង នាងប្រហែលជាកំពុងតែក្រៀមក្រំណាស់ហើយ។ តែពេលបើកទ្វារឡើងខ្ញុំស្រាប់តែឃើញនាងអង្គុយយំសស្រាក់ដៃកាន់ទូរស័ព្ទ។ ពេលដែលឃើញសភាពនាងបែបនេះ ទើបខ្ញុំដឹងថាខ្ញុំពិតជាមានកំហុសខ្លាំង ណាស់។ ខ្ញុំធ្វើបាបចិត្តនាងពេកហើយមើលទៅ មិនអីទេខ្ញុំជាអ្នកសុំទោសមុនក៏បាន។

រូបតំណាង

« បងមកវិញហើយអូនសម្លាញ់ »
« ហ៊ឹកៗៗៗ មនុស្សឆ្កួត​»
ខ្ញុំដើរទៅឱបនាងហើយលួងលោម
« បងសុំទោស បងមកវិញហើយ បងខុសៗៗណា ឈប់យំទៅ ​»
« អូនស្អប់បង ហេតុអីបងធ្វើបែបនេះដាក់អូន អូនមិនយល់ ហេតុអ្វីបងបែរជាធ្វើបែបនេះដាក់អូន ហេតុអ្វីបានជាបងទុកអូនចោល » នាងក្រោកឡើងស្រែកយំមួយទំហឹង។
« ចុះពេលនេះបងមកវិញហើយតើ »
« បងខឹងអូន បងស្អប់អូន បងចង់យ៉ាងម៉េចក៏អូនមិនថា ហេតុអ្វីបងក្លាយទៅជាបែបនេះ មនុស្សអាក្រក់ហេតុអ្វីបានជាបងទៅចោលអូន »
« បងមិនបានធ្វើអីទេ ​ចិត្តត្រជាក់ កុំយំៗ អូនមានរឿងអីហា.....មានរឿងអី?​»
នាងស្រាប់តែយំហើយក្រាបលើដីស្រែកយំខ្លាំងៗ។ នេះកំហុសខ្ញុំពិតជាធំដល់ថ្នាក់នេះផង? ខ្ញុំគួរធ្វើយ៉ាងណាទៅ? ខ្ញុំមិនចង់ឃើញនាងយំបែបនេះទេ។ 

រូបតំណាង

« បង...បងសុំទោសណា​អូនកុំយំអី បងដឹងថាជាកំហុសបង បងមិនល្អ  បងជាប្រុសមិនយល់ពីចិត្តអូន មិនបាននៅកំដរអូន តែងតែទុកអូនចោល តែបងសន្យាបងលែងធ្វើដូចមុនទៀតហើយ អូនក៏ដឹងថាបងស្រលាញ់តែអូនម្នាក់ បែបនេះផ្តល់ឱកាសដល់បងម្តងទៀតបានទេ? » កំពុងតែនិយាយស្រាប់តែទ្វាររបើកឡើង លេចរូបបងប្រុសនាងរត់មកទាំងដង្ហក់។ នាងស្រាប់តែក្រោកឡើងយំរត់ទៅឱបបងប្រុសនាងទាំងស្រែកយំខ្លាំងៗ
« បងប្រុសៗៗ​គេទៅចោលខ្ញុំហើយមែនទេ? ហ៊ឹកៗៗ​បងកុហកខ្ញុំមែនទេ?  »
« មានរឿងអីហ្នឹង? នាំគ្នានិយាយពីអី?» ខ្ញុំស្រែកសួរទៅពួកគេវិញ តែពួកគេបែរជាធ្វើជាមិនចាប់អារម្មណ៍ខ្ញុំរួចនិយាយបន្ត
« ១ម៉ោងទៀតប៉ូលីសបញ្ចូនសាកសពគេមកហើយ កាត់ចិត្តខ្លះទៅអូន»
« អត់ទេៗៗៗ ខ្ញុំមិនជឿៗៗ ខ្ញុំមិនជឿថាគេទៅចោលខ្ញុំឆាប់បែបនេះទេ អត់ទេៗៗ »
នាងស្រែកយំរហូតសន្លប់។ បងប្រុសរបស់នាងក៏បីនាងទៅដាក់លើពូក ដើរកាត់ខ្លួនខ្ញុំទាំងមិនមានរឿងអ្វីកើតឡើង។ មានរឿងអីហេតុអ្វីក៏ទៅជាបែបនេះ? ខ្លួនខ្ញុំដៃខ្ញុំហេតុអ្វីក៏ក្លាយទៅជាបែបនេះ។ គ្មានអ្នកណាឃើញខ្ញុំទេ? អត់ទេ? នេះមានរឿងអ្វីកើតឡើង មានអ្នកណាអាចឆ្លើយប្រាប់ខ្ញុំបានទេ? មួយរំពេចនោះខ្ញុំក៏ក្រឡេកឃើញទូរស័ព្ទដៃនាងទុកចោល។ វាធ្វើឱ្យខ្ញុំស្ទើរតែគាំងបេះដូង។ រូបភាពគ្រោះថ្នាក់ចរាចរណ៍ សាកសពបុរសដែលបែកក្បាលស្លាប់ដោយស្នាដៃឡានកង់ដប់បង្ហាញច្បាស់ៗលើ អេក្រង់ទូរស័ព្ទ។
«​ទេមិនអាចទេ....មិនមែនខ្ញុំទេ....ខ្ញុំមិនទាន់ស្លាប់ទេ...ម៉េចរឿងនេះកើតឡើងបានទៅ?»

រូបតំណាង

ខ្ញុំស្រែកយំខ្លាំងៗស្តាយស្រណោះរឿងដែលបានកើតឡើង។ បើខ្ញុំមិនធ្វើឱ្យនាងខឹង បើយើងមិនឈ្លោះគ្នា បើខ្ញុំមិនចេញពីផ្ទះរឿងបែបនេះប្រាកដជាមិនបានកើតឡើងទេ។ បងសុំទោសដែលបងមិនអាចនៅថែរក្សាអូនទៀតបាន។ ទីបំផុតខ្ញុំក៏ស្លាប់ទាំងមិនអស់ចិត្ត ស្លាប់ទាំងមិនបានលាមនុស្សស្រីជាទីស្រលាញ់ជាលើកចុងក្រោយ ខ្ញុំពិតជាស្តាយក្រោយខ្លាំងណាស់។ វិញ្ញាណរបស់ខ្ញុំក៏រលាយក្លាយជាផ្សែងរសាត់ទៅ។
..................
គ្រាំង............
«​អូយស្អីហ្នឹង? »
ពេលខ្ញុំបើកភ្នែកម្តងទៀតស្រាប់តែឃើញមនុស្សស្រីពូកែរករឿងធ្វើមុខខឹងមួរម៉ៅនៅហ្នឹងមុខ
« អូន....អូន??? បងនៅទីណា?​អូយចង្កេះខ្ញុំត្រូវហ្នឹងស្អីហ្នឹងឈឺម្ល៉េះ »
« បងឯងឆ្កួតស្អីហា គេងរើនោះរើ ហ៊ឹស យំផងស្រែកផង អូនមានតែចាត់ការធាក់បងឯងទម្លាក់ពីលើគ្រែទៅ»
« បងគេង?? មមើរ? អូនឯងធាក់បង? »
« ចា៎»
« មិនរស់ទេអូនឯង »
ខ្ញុំក៏រត់ដេញប្រលែងគ្នាទាំងសប្បាយរីករាយ។ ការពិតជាសុបិនសោះ ខំតែភ័យ។ ស្នេហារបស់ខ្ញុំគឺបែបនេះឯងខឹងគ្នា ឈ្លោះគ្នា ​តែក៏ស្រលាញ់គ្នាណាស់ដែរ។ ខ្ញុំមិនចង់ឱ្យមានរឿងអាក្រក់កើតឡើងដូចសុបិនរបស់ខ្ញុំទេ។ ខ្ញុំស្រលាញ់នាងនិងចង់នៅក្បែរនាងរហូត។
« អូនហា យើងឈប់ឈ្លោះគ្នា យើងឈប់ខឹងគ្នា ងរគ្នាទៀតទៅណា »
« អ្នកណាទៅចង់ឈ្លោះជាមួយបងឯង មកពីបងឯងហ្នឹងដែលធ្វើឱ្យអូនខឹង ហើយបងឯងកើតអីមកនិយាយអីប្លែកៗម៉េះថ្ងៃនេះ? »
« បងស្រលាញ់អូន បងមិនចង់ទៅណាចោលអូន ហើយក៏មិនចង់បាត់បង់អូនដែរ បងសន្យាមិនធ្វើឱ្យអូនខឹងទៀតទេណា ​»
« បងឯងនេះថ្ងៃនេះរោគចិត្តទេ? ក៏ល្អដែរ អូនសប្បាយចិត្តណាស់ដែលបានឮបងនិយាយបែបនេះ។ អូនក៏ស្រលាញ់បងដែរ»
ពួកយើងសើចសប្បាយដាក់គ្នាហើយឱបគ្នាទាំងមានសុភមង្គល។  សុបិនម្តងនេះខ្ញុំពិតជាភ្ញាក់ខ្លួនបានច្រើនមែន។ ជាពិសេសបានដឹងរឿងរ៉ាវនិងមេរៀនដ៏មានតម្លៃមួយ។ មនុស្សយើងមិនគួរចំណាយពេលវេលាខឹងគ្នា ឈ្លោះគ្នានោះទេ​ ទាន់មានពេលវេលាឱ្យគ្នាគួរចេះក្តោបក្តាប់ឱកាសទុក ព្រោះយើងពិតជាមិនអាចដឹងទេថា វាសនានៅថ្ងៃស្អែកមានរឿងអ្វីកើតឡើងនោះ​ទេ។   ទាន់មានពាក្យដែលចង់និយាយគួរតែនិយាយឱ្យហើយ ទាន់មានមនុស្សដែលស្រលាញ់ហើយគួរតែចេះចាប់យកមកទុក និងថែរក្សាឱ្យបានល្អ៕

រូបតំណាង
Videos

អត្ថបទច្រើនទៀត