Latest News

Adbox

Tuesday, August 8, 2017

អស្ចារ្យមែន​! កញ្ញា ស៊ីស៊ី ​ក្លាយជា​ម្ចាស់​គ្រងមកុដ​ ផ្នែក​ដងខ្លួន​ស៊ិចស៊ី​ ពី​ប្រទេស​ម៉ាឡេស៊ី

(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យមានមោទនភាពខ្លាំងណាស់ ចំពោះប្រទេសកម្ពុជាតាំងមូល ដោយតារាបង្ហាញម៉ូដខ្មែរ កញ្ញា ស៊ីស៊ី ទទួលបានតំណែងធ្វើជាម្ចាស់មកុដ ក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» នៅឯប្រទេសម៉ាឡេស៊ី ដោយក្នុងនោះមានកញ្ញាឯក មកពីប្រទេសកម្ពុជា និងប្រទេសវៀតណាម ស្អាតៗ ខ្យូតៗ សិចស៊ីជាច្រើនរូបចូលរួមប្រកួតប្រជែង។ ដោយឡែកស្រីស្រស់ ស៊ីស៊ី ទទួលបានពានរង្វាន់ គ្រងមកុដជាកញ្ញាឯកផ្នែកដងខ្លួនសិចស៊ី ពីកម្មវិធីលំដាប់អន្តរជាតិនេះ។
ជាការពិតណាស់ ក្នុងកម្មវិធីប្រឡង «Miss Beauty Between Cambodia and Vietnam» មានកញ្ញាឯកកម្ពុជាចំនួន ៧នាក់ និង រៀតណាម ដែលបានជ្រើសមកចំនួន២០នាក់ផ្សេងទៀត ដោយក្នុងកម្មវិធីនេះ ធ្វើឡើងក្នុងសណ្ឋាគារលំដាប់ផ្កាយ៥មួយ ព្រមទាំងមានគណៈកម្មការជនជាតិម៉ាឡេស៊ី ជាអ្នកផ្ដល់ពិន្ទុទៀតផង។ «Miss Beauty Between Cambodia and Vietnam» ជាវេទិកាប្រកួតសម្រស់មួយ ដែលផ្ដោតសំខាន់ទៅលើ រាងកាយសិចស៊ី និងមានមុខមាត់ខ្យូត ទាក់ទាញ ដោយកម្មវីធីប្រឡងនេះ តម្រូវឲ្យកញ្ញាឯកទាំងអស់គ្រងឈុតហែលទឹក និង រាត្រីសមោសថែមទៀត។
កម្មវិធីប្រឡងកញ្ញាឯក «Miss Beauty Between Cambodia and Vietnam» ធ្វើឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដោយកញ្ញាឯករបស់ប្រទេសកម្ពុជា គឺកញ្ញា ស៊ីស៊ី បានឈ្នះពានរង្វាន់ជាម្ចាសមកុដ ផ្នែកដងខ្លួនសិចស៊ី។ ជាមួយនឹងការឈ្នះតំណែងជាម្ចាស់មកុដនេះ កញ្ញា ស៊ីស៊ី ទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារ និងពានរង្វាន់លើកទឹកចិត្ត ជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា កញ្ញា ស៊ីស៊ី បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានមោទនភាពដោយសាររូបនាង ព្រោះមានតារាដែលជាកញ្ញាឯកស្រស់ស្អាតសាច់សរខ្ចី ស៊ិចស៊ី មុខមាត់ខ្យូតៗជាច្រើន ហើយនាងផ្ទាល់ក៏សឹងមិនគួរឲ្យជឿដែរ ថានាងបានទទួលដំណែងធ្វើជាម្ចាស់ម្កុដក្នុងកម្មវិធី Miss Beauty Between Cambodia and Vietnam ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ីនេះ។ លើសពីនេះ ការឈ្នះពានរង្វន់នេះ គឺជាលើកទី១របស់ កញ្ញា ស៊ីស៊ី ហើយដែលឈ្នះធ្វើជាម្ចាស់ម្កុដនៅក្រៅប្រទេស។ នាងមានពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាង ហើយវាជាផ្លូវមួយធ្វើឲ្យទីផ្សារក្នុងស្រុករបស់នាងមានការរីកចម្រើន និងឆ្ពោះទៅកាន់ភាពជោគជ័យ៕

កញ្ញា ស៊ីស៊ី ​ក្លាយជា​ម្ចាស់​គ្រងមកុដ​ ផ្នែក​ដងខ្លួន​សិចស៊ី​ ពី​ប្រទេស​ម៉ាឡេស៊ី
កញ្ញា ស៊ីស៊ី
កញ្ញា ស៊ីស៊ី
តារាបង្ហាញម៉ូដខ្មែរ កញ្ញា ស៊ីស៊ី ទទួលបានតំណែងធ្វើជាម្ចាស់មកុដ ក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» នៅឯប្រទេសម៉ាឡេស៊ី

កម្មវិធីប្រឡងកញ្ញាឯក «Miss Beauty Between Cambodia and Vietnam» ធ្វើឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដោយកញ្ញាឯករបស់ប្រទេសកម្ពុជា គឺកញ្ញា ស៊ីស៊ី បានឈ្នះពានរង្វាន់ជាម្ចាសមកុដ ផ្នែកដងខ្លួនសិចស៊ី
កម្មវិធីប្រឡងកញ្ញាឯក «Miss Beauty Between Cambodia and Vietnam» ធ្វើឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដោយកញ្ញាឯករបស់ប្រទេសកម្ពុជា គឺកញ្ញា ស៊ីស៊ី បានឈ្នះពានរង្វាន់ជាម្ចាសមកុដ ផ្នែកដងខ្លួនសិចស៊ី

ប្រភព : Khmertalking

No comments:

Post a Comment