ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈបទចម្រៀងពិរោះៗរបស់ខ្លួនជាច្រើនបទ។
លើសពីនេះម្ចាស់បទ «ស្មោះក៏បង ក្បត់ក៏បង» រូបនេះ ក៏តែងបង្ហាញរូបភាព និងស្ទីលប្លែកៗស្រស់ស្អាតជាច្រើន ដើម្បីផ្សព្វផ្សាយចម្រៀងថ្មីៗផងដែរ។
ប៉ុន្ដែប្រិយមិត្តមានដឹងទេថា ទម្រាំបានរូបភាពស្អាតៗទាំងនេះ យក់ ថិតរដ្ឋា ប្រឹងអស់ហើយ មិនថាការលេងទឹកមុខ ឬរកនឹកស្ទីលថតនោះទេ។ ទាំងនេះ ក៏ព្រោះតែដើម្បីបង្កើនភាពទាក់ទាញ និងបំពេញចំណាប់អារម្មណ៍របស់អ្នកគាំទ្រផងដែរ។
ជាពិសេស កាលពីថ្មីៗនេះដែរ ក៏មានហ្វេនៗ បានលួចថត សកម្មភាពឈុតក្រៅឆាករបស់អ្នកនាង យក់ ថិតរដ្ឋា ដែលបានឲ្យឃើញថា ធាតុពិតរបស់អ្នកនាង គឺជាតារាគួរឲ្យស្រលាញ់ ក្រមិចក្រមើមណាស់ និងចូលចិត្តលេងសើច ជាមួយនឹងក្រុមការងារ៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ហ្វេសប៊ុក
No comments:
Post a Comment