Latest News

Adbox

Tuesday, August 8, 2017

ឃើញកូនប្រុសសង្ហាខុសពីឪពុកម្តាយ កើតឆ្ងល់ក្នុងចិត្ត នាំទៅពិនិត្យ DNA ស្រាប់តែលទ្ធផលចេញមក ស្ទើគាំងបេះដូង (មានវីដេអូ)

ចិន៖ ស្ត្រីជនជាតិចិនមួយរូបឈ្មោះ Zhang ស្ទើតែគាំងបេះដូង បន្ទាប់ពីលទ្ធផល DNA បង្ហាញថា ក្មេងប្រុសដែលគាត់បានចិញ្ចឹមអស់រយៈពេល ២៨ឆ្នាំ មិនមែនជាកូនរបស់គាត់នោះទេ។ អតីតស្វាមីរបស់អ្នកស្រី Zhang បានកើតការសង្ស័យ និងទាមទារឲ្យកូនប្រុសរបស់ពួកគាត់ទៅពិនិត្យ DNA ដោយសារតែកូនប្រុសនោះមាន រូបរាងសង្ហា និងស្អាត ខុសពីឪពុកម្តាយខ្លាំងពេក។
ស្ត្រីជនជាតិចិនមួយរូប ស្ទើតែគាំបេះដូង បន្ទាប់ពីលទ្ធផល DNA បង្ហាញថាក្មេងប្រុសដែលអ្នកស្រីបានចិញ្ចឹមអស់រយៈពេល ២៨ឆ្នាំ មិនមែនជាកូនរបស់ខ្លួន
អ្នកស្រី Zhang បាននិយាយថា តាំងពីកូននេះមក ទាំងមិត្តភក្តិ និងក្រុមគ្រួសារសុទ្ធតែភ្ញាក់ផ្អើល ដោយសារតែមុខមាត់របស់គេ ពិតជាស្អាតប្លែកខ្លាំងណាស់។ 
ជាច្រើនឆ្នាំកន្លងទៅ រឿងមួយនេះតែងតែនៅដក់ជាប់ ក្នុងខួរក្បាលរបស់បុរសជាឪពុកជានិច្ច រហូតធ្វើឲ្យប្តីប្រពន្ធមួយគូនេះ លែងលះគ្នាថែមទៀតផង។ ទោះជាយ៉ាងណា ការសង្ស័យនេះ មិនបានរសាយចេញពីខួរក្បាលរបស់ឪពុកម្នាក់នេះឡើយ។
អ្នកស្រី Zhang និងស្វាមីរបស់អ្នកស្រី បានលែងលះគ្នាតាំងពីឆ្នាំ ២០០៤មកម្ល៉េះ។ ប៉ុន្តែ៧ឆ្នាំក្រោយមក បុរសជាអតីតស្វាមីក៏បានទាមទារឲ្យកូនរបស់ពួកគេទៅពិនិត្យ DNA ដើម្បីឲ្យច្បាស់ថា កូនប្រុសដែលពួកគេចិញ្ចឹមដោយផ្ទាល់ដៃនេះ ពិតជាសាច់ឈាមរបស់ពួកគេមែន ឬយ៉ាងណា។
អ្នកស្រី Zhang បានប្រាប់ទៅកាន់សារព័ត៌មាន Kan Kan News ថា “កូនប្រុសរបស់ខ្ញុំមានភ្នែកធំៗ និងច្រមុះខ្ពស់ស្រួច។ ឪពុករបស់គេ មិនមែនស្អាតបែបនេះទេ។ ពួកគេខុសគ្នាឆ្ងាយណាស់”
“កូនប្រុសរបស់ខ្ញុំមានភ្នែកធំៗ និងច្រមុះខ្ពស់ស្រួច ឪពុករបស់គេ មិនមែនស្អាតបែបនេះទេ ពួកគេខុសគ្នាឆ្ងាយណាស់”
លទ្ធផល DNA បង្ហាញថា ការសង្ស័យរបស់ឪពុករូបនេះ ពិតជាត្រឹមត្រូវមែន ហើយលទ្ធផលនេះ បានធ្វើឲ្យអ្នកស្រី Zhang និងកូនប្រុសឈ្មោះ Wang Ye ភាំងស្មារតីតែម្តង ព្រោះតែពួកគេមិនចង់ជឿថានេះគឺជាការពិត។ រហូតដល់ឆ្នាំ ២០១៦ Wang បានទៅពិនិត្យ DNA ម្តងទៀត ប៉ុន្តែលទ្ធផលនៅតែដដែល គឺគេមិនមែនជាកូនពិតប្រាកដរបស់ឪពុកម្តាយគេសព្វថ្ងៃនេះទេ។
គួរបញ្ជាក់ថា Wang Ye បានកើតនៅឯ មន្ទីរពេទ្យនិងសម្ភព សៀងហៃ កាលពីខែកុម្ភៈ ឆ្នាំ ១៩៨៩ ហើយម្តាយរបស់គេសង្ស័យថា កូនរបស់គាត់ត្រូវបានគេផ្លាស់ប្តូរនៅពេលដែលកើតនោះតែម្តង។ ទោះជាយ៉ាងណា ទាក់ទិននឹងរឿងមួយនេះ ខាងមន្ទីរពេទ្យបានបដិសេធមិនផ្តល់ការពន្យល់អ្វីទាំងអស់ ព្រោះតែពួកគេមិនអាចរកឃើញកំណត់ត្រាកាលពីឆ្នាំនោះ។
ឥឡូវនេះ អ្នកស្រី Zhang និងកូនប្រុសរបស់អ្នកស្រី បានដាក់ពាក្យបណ្តឹងប្តឹងទៅមន្ទីរពេទ្យមួយនេះ ហើយពួកគេក៏សង្ឃឹមដែរថា ពួកគេនឹងអាចរកឃើញឪពុកម្តាយពិតប្រាកដរបស់ Wang Ye ក្នុងពេលឆាប់ៗនេះ៕
មិត្តអ្នកអានគិតយ៉ាងណាដែរ ចំពោះរឿងមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

No comments:

Post a Comment