(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត ថ្មីៗនេះ បានផ្អាកពីការសម្តែងមួយរយៈពេលខ្លី ព្រោះតែបញ្ហាជំងឺដុះដុំគីសរបស់នាង បានធ្វើទុក្ខដោយតម្រូវឲ្យតារាស្រីរូបនេះ សម្រេចចិត្តចេញទៅរកសេវាព្យាបាល និងវះកាត់នៅប្រទេសថៃ។ ប៉ុន្តែក្រោយពេលវិលត្រឡប់មកផ្ទះវិញ មិនទាន់បានមួយសប្តាហ៍ផង មុខរបួសរបស់នាង ក៏ផ្តើមធ្វើទុក្ខជាថ្មី ទើបត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះ បន្ទាន់ភ្លាមៗ។
កញ្ញា សួង សាខារ៉ានីត ដែលបច្ចុប្បន្នកំពុងស្នាក់នៅ សម្រាកព្យាបាលក្នុងមន្ទីពេទ្យកាល់ម៉ែត្រ បានថ្លែងប្រាប់ khmertalking ឲ្យដឹងថា មុននេះ ជំងឺនិងមុខរបួស ត្រង់ស្នាមវះកាត់ ត្រូវបានធ្វើទុកជាថ្មី ក្រោយពេលដែលខ្លួន មានការធ្វេសប្រហែសបន្តិច ទើបបណ្តាលឲ្យដាច់អំបោះដេរ នៅត្រង់មុខរបួស បណ្តាលឲ្យមានការឈឺចាប់ និងចុកឡើងវិញ ។ ដោយឃើញបែបនេះ ទើបនាងត្រូវប្រញ៉ាប់មកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗតែម្តង។
តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត បានបញ្ជាក់បន្ថែមដោយខ្លីថា ក្រោយពេលទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យកាល់ម៉ែត្រនោះ ពេលនេះមុខរបស់នាងបានធូរស្រាលវិញខ្លះហើយ។ ប៉ុន្តែក៏ត្រូវឲ្យស្នាក់នៅព្យាបាល មានរយៈពេល២ឬ៣ថ្ងៃទៀត ទើបអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ បានធម្មតា៕
ប្រភព : Khmertalking
No comments:
Post a Comment