ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ីកញ្ញា កុល ដាវី និងតារាចម្រៀងលោក សុខ រក្សា បានសាងស្នេហាជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ក្រោមភាពផ្អែមល្ហែមប្រកបទៅដោយការយល់ចិត្តថ្លើមគ្នាទៅវិញទៅមក។
ហើយជារឿយៗគេក៏តែងឃើញអ្នកទាំងពីរ បង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ទៀតផងដែរ។
បច្ចុប្បន្នគូស្នេហ៍ ជាអ្នកសិល្បៈដូចគ្នាមួយគូនេះ កំពុងស្រលាញ់ជាមួយគ្នាយ៉ាងខ្លាំង ប៉ុន្តែស្រាប់តែកាលពីម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់កញ្ញា កុល ដាវី បានបង្ហាញរូបភាពគណនីហ្វេសប៊ុកមួយ ដែលមានដាក់ឈ្មោះថា Sok Reaksa ព្រមទាំងបានផុសរូបលោក ជាមួយនឹងស្រីផ្សេងម្នាក់ទៀតផងដែរ។
ឃើញដូច្នេះហើយកញ្ញ កុល ដាវី ក៏បានបង្ហាញប្រាប់លើហ្វេសប៊ុកខ្លួនថា៖
«ខ្ញុំមិនដឹងថាអ្នកជាមនុស្សប្រុសឫក៏ស្រី ឫស្រីម្នាក់ក្នុងរូបហ្នឹងទេ បង្កើតរឿងនេះចង់អោយខ្ញុំខឹងគាត់មែន សុំទោសផងអត់ខឹងទេ រឹតតែស្រលាញ់គាត់ថែមទៀត ព្រោះបេះដូងស្មោះ ដែលគាត់ប្រគល់ឱ្យខ្ញុំ និងការយកចិត្តទុកដាក់ថ្នាក់ថ្នមខ្ញុំ ទាំងផ្លូវកាយ និងផ្លូវចិត្ត គ្មានអ្វីមកបំបែកបានទេ ចង់ផ្តាំថាបើទំនេរគួរតែយកកញ្ចក់មកឆ្លុះហើយស្វែងរកចំណុចអាក្រក់ខ្លួនឯងឱ្យឃើញហើយកែទៅ ដើម្បីកុំឱ្យធ្វើខ្លួនគួរឱ្យសង្វេគអ៊ីចឹងទៀត»។
ក្នុងនោះដែរ លោក សុខ រក្សា ក៏បានបញ្ជាក់បន្ថែមផងដែរថា គណនីហ្វេសប៊ុក ដែលដាក់ឈ្មោះ និងរូបលោកនោះ គឺមិនមែនជាលោកទេ ហើយលោកក៏មិនដឹងថា បុគ្គលរូបនោះ មានគំនិតអ្វី។ ជាពិសេស លោកក៏ផ្តាំឲ្យ ហ្វេនៗ មានការប្រុងប្រយ័ត្ន ចំពោះគណនីហ្វេសប៊ុកនេះផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
No comments:
Post a Comment