Latest News

Adbox

Monday, August 7, 2017

ភាពយន្តថ្មី Stephen King គឺរឿង The Dark Tower (ប៉មអាថ៌កំបាំង)ពិតជាល្អញាក់សាច់ (មានវីដេអូ)

ខ្មាន់កាំភ្លើង ឬ Gunslinger ជាអ្នកការពារប៉មអាថ៌កំបាំង ពីបិសាចទាំងឡាយ និងជាពិសេសគឺបិសាចដែលមានវេទមន្តឈ្មោះ បុរសឈុតខ្មៅ ឬ Man In Black។
The Dark Tower ជាខ្សែភាពយន្តនិយាយពីខ្មាន់កាំភ្លើងដែរមានទួនាទីការពារប៉មអាថ៌កំបាំងដែលជាសសរកណ្តាលនៃការជ្រាបចូលរបស់បិសាចទាំងឡាយមកលើភពផែនដី និងភពផ្សែងៗទៀត។ បិសាចដែលមានវេទមន្តឈ្មោះថា បុរសឈុតខ្មៅជាមេដឹកនាំក្នុងការកំទេចប៉មនោះ ហើយក៏ជាបិសាចម្នាក់ដែរបានសម្លាប់ខ្មាន់កាំភ្លើងទាំងអស់នៅសល់តែម្នាក់ឈ្មោះ Roland Deschain ផងដែរ។ Roland នឹងតាមសំលាប់បុរសឈុតខ្មៅ តាមទួនាទី និង ដើម្បីសងសឹកចំពោះការស្លាប់របស់ឪពុករបស់ខ្លួន។ ដំណើរនេះផងដែរត្រូវបានចូលរួបដោយ Lucas Hanson ដែរជាក្មេងប្រុសម្នាក់អាចមានថាមពលកំទេចប៉មអាថ៌កំបាំងបាន។ 
រឿង "The Dark Tower ឬ ប៉មអាថ៌កំបាំង"
សង្ខេបរឿង៖ មានពិភពផ្សេងទៀតជាច្រើន ដែលយើងមិនដឹង។ រឿង "ប៉មអាថ៌កំបាំង" របស់លោក Stephen King ជាសាច់រឿងពេញដោយមហិច្ឆិតា និងលាតត្រដាងច្បាស់ ពីកវីនិពន្ធដ៏ល្បីប្រចាំពិភពលោក ដែលនឹងចាក់បញ្ចាំងនៅលើផ្ទាំងសំពត់ធំ។ អ្នកចម្បាំងចុងក្រោយ Roland Deschain (សម្តែងដោយ Idris Elba) បានធ្វើសង្គ្រាមមិនចេះចប់ ជាមួយ Walter O`Dim ដែលគេស្គាល់ថាជាប្រុសឈុតខ្មៅ (សម្តែងដោយ Matthew McConaughey) ដែល Roland នឹងបញ្ឈប់កុំឱ្យប្រុសឈុតខ្មៅឡើងទៅដល់ប៉មអាថ៌កំបាំង ដែលជាទីតាំងគ្រប់គ្រងចក្រវាឡរួមតែមួយ។ ដោយវាសនាពិភពលោកកំពុងតែជួបគ្រោះ អំពើល្អ និងអាក្រក់នឹងក្រឡាប់ចាក់ ក្នុងសង្គ្រាមចុងក្រោយ ដោយមានតែ Roland ទើបអាចការពារប៉មអាថ៌កំបាំងពីប្រុសឈុតខ្មៅបាន។
ដើម្បីជ្រាបកាន់តែច្បាស់ នឹងទទួលបានទស្សនីយភាពថ្មី កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុន ដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ។



ទស្សនា Trailer នៅខាងក្រោមនេះ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 
រឿង "The Dark Tower ឬ ប៉មអាថ៌កំបាំង"
រឿង "The Dark Tower ឬ ប៉មអាថ៌កំបាំង"
រឿង "The Dark Tower ឬ ប៉មអាថ៌កំបាំង"

No comments:

Post a Comment