ការត្រឡប់ទៅកាន់ពេលវេលាដដែលៗ ស្តាប់ទៅដូចជារៀងស៊ាំទៅហើយ ប៉ុន្តែវានៅតែគួរឲ្យចាប់អារម្មណ៍ ជាពិសេសក្នុងភាពយន្ត ដែលមានដាក់បញ្ចូលឈុតធ្វើឲ្យអ្នកទស្សនាទទួលអារម្មណ៍ទាំងរំភើប និងមនោសញ្ចេតនាក្នុងពេលតែមួយ។
ជាធម្មតា ពេលដែលយើងទស្សនាភាពយន្តដែលតួអង្គជាប់ក្នុងស្ថានភាព តម្រូវឲ្យពួកគាត់ត្រឡប់ទៅពេលវេលាមួយដដែលៗ យើងតែងតែគិតថា តើពួកគាត់អាចគេចចេញពីស្ថានភាពនោះដោយរបៀបម៉េច ហើយខណៈពេលនោះដែរ តួអង្គនោះអាចក្លាយជាមនុស្សមានចរិតល្អជាងមុន ឬអាក្រក់ជាងមុន រាល់ពេលឆ្លងកាត់ពេលវេលា និងការផ្លាស់ប្តូរនីមួយៗ។ ភាពយន្តនេះសម្តែងដោយតារាស្រីដែលកំពុងមានឈ្មោះល្បាញល្បីគឺ អ្នកនាង Yang Mi និង បុរសសង្ហាដែលមានការគាំទ្រពីទស្សនិកជនជាច្រើនតាមរយៈរឿងភាគចិនគឺលោក Wallace Huo។
ជាមួយនឹងភាពយន្តថ្មី "រាប់ថយក្រោយ បញ្ចៀសគ្រោះថ្នាក់ ឬ Reset" ដឹកនាំដោយលោក Chang ដែលនិយាយពីការត្រឡប់ទៅកាន់ពេលវេលាមួយ ម្តងហើយម្តងទៀត អ្នកទស្សនាខ្លះនឹងមានអារម្មណ៍ថា ចង់ឲ្យពេលវេលាត្រឡប់ទៅក្រោយវិញ ហើយធ្វើអ្វីដែលចង់ ឬទប់ស្កាត់មិនឲ្យបញ្ហាមួយមិនឲ្យកើតឡើងបាន។
ចង់ដឹងថាមានឈុតឆាកបាញ់ប្រហារល្អមើលកំរិតណា កុំភ្លេចមកទស្សនានៅគ្រប់រោងភាពយន្តដែលកំពុងចាក់បញ្ចាំងហើយ។
ទស្សនា Trailer នៅខាងក្រោមនេះ៖
No comments:
Post a Comment