ថៃ៖ កញ្ញា Kratae Rsiam តារាចម្រៀងស្រីពូកែខាងរាំ បានគ្រប់ទម្រង់ មិនថាស៊ិចស៊ី ឬក៏ទន់យ៉ាងណាក៏ដោយ ក៏នាងអាចធ្វើបានទាំងអស់។
ជាក់ស្តែង ដូចកាលពីថ្មីៗនេះ កញ្ញា Kratae Rsiam បានចូលរួមសម្តែងក្បាច់រាំ ក្នុងកម្មវិធី« Sing Your Face Off ៣» ដោយនាងបានជ្រើសរើសយកបទ «Change» ត្រាប់តាមតារាចម្រៀងស្រីស៊ិចស៊ី HyunA។
ការសម្តែងរបស់នាង ពិតជាអស្ចារ្យពោរពេញដោយកម្លាំង ទាក់ទាញទស្សនិកជនឲ្យទស្សនា យ៉ាងជក់ចិត្តដិតអារម្មណ៍តែម្តង សាហាវមិនចាញ់កញ្ញា HyunA ឡើយ។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានតែងខ្លួន ដូចនឹងម្ចាស់បទផងដែរ ដែលមើលមួយភ្លែត ស្មានតែនាងHyunA ទៀតផង៕
ចង់ដឹងថាអស្ចារ្យយ៉ាងណា តោះទស្សនាវីដេអូទាំងអស់គ្នា៖
វីដេអូខាងក្រោមនេះ ជាបទដើម«Change» របស់ HyunA៖
![](https://s5.kh1.co/ad/ade7bca86acec8c64d687a592ad78ca78fe6c513.jpg)
![](https://s4.kh1.co/92/9242d2921711c59d29fd09c966bbc78c667f346b.jpg)
![](https://s6.kh1.co/8c/8c13bf76cbe1dd63bd7ab3578cfa06f0d5c98e60.jpg)
![](https://s6.kh1.co/e7/e72dd23b4c348a2047aa8d195fd23d5d351deed0.jpg)
![](https://s5.kh1.co/73/7311a19be02875545a4e16211632d7b709cc002a.jpg)
![](https://s4.kh1.co/67/672ecaf1f26da8a61c43bac42a06a555a0c0b509.jpg)
![](https://s5.kh1.co/ab/ab69cfc386cd96f389706c01ad339e166dec812a.jpg)
No comments:
Post a Comment