(ភ្នំពេញ)៖ ផលិតកម្មថោន បានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «ជីវិតអ្នកក្រ» បកស្រាយឡើងដោយ តារាសម្រៀងសំនៀងស្អកលោក ខេម ពិតជាពីរោះរណ្ដំចិត្ត។ អត្ថន័យនៃបទចម្រៀងចាក់ដោតអារម្មណ៍ដល់ប្រិយមិត្តគ្រប់រូប ដែលបុរសម្នាក់កើតមកជាកូនអ្នកក្រ ត្រូវបង្ខំចិត្តឈប់រៀនសូត្រដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមជីវិត។
ត្បិតតែជាបទចម្រៀង «ជីវិតអ្នកក្រ» មិនទាក់ទងនឹងរឿងស្នេហាក៏ដោយ ប៉ុន្តែដោយសារតែសង្គមបច្ចុប្បន្នមានភាពលំបាក ទើបតារាចម្រៀង លោក ខេម បានលើកយកបទចម្រៀងមួយបទនេះមកបកស្រាយ បង្ហើរសំនៀង យ៉ាងក្រអួនក្រអៅ ពិសេស បទចម្រៀងមួយនេះបានបង្ហាញពី ជីវិត ជីវភាពរស់នៅជាក់ស្ដែងរបស់មនុស្ស នៅក្នុងសង្គម នាពេលបច្ចុប្បន្ន។
«ធ្វើម៉េចយើងកើតមកជាកូនអ្នកក្រ ដូច្នេះមានតែការតស៊ូទេ ដែលអាចធ្វើឲ្យជីវិតរបស់យើងមានភាពភ្លឺស្វាង និងចាកចេញពីភាពក្រីក្របាន!»
ចង់ដឹងថា តើបទ «ជីវិតអ្នកក្រ» កម្សត់ដល់កម្រិតណា សូមទស្សនាវីដេអូទាំងអស់គ្នា!
ប្រភព : Khmertalking
No comments:
Post a Comment