Latest News

Adbox

Tuesday, August 1, 2017

បទថ្មី​ សុន ស្រីពេជ្រ មានទៅអន់អី



ភ្នំពេញ៖ តារាចម្រៀង និយមច្រៀងបទចម្រៀងមនោសញ្ចេតនា កញ្ញា សុន ស្រីពេជ្រ កូនស្រីបង្កើតរបស់ តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស មួយរយៈពេលចុងក្រោយនេះសង្កេតឃើញថា ហាក់ឃ្លាតឆ្ងាយបន្តិច ក្នុងរង្វង់សិល្បៈចម្រៀង។
នេះគឺដោយសារតែកញ្ញា ស្រីពេជ្រ បានចាកចេញពីផលិតកម្មរស្មីហង្សមាស ដែលជាទ្រនំចាស់ធ្លាប់ស្នាក់អាស្រ័យ ជាយូរឆ្នាំកន្លងមកហើយដែរ។
តែយ៉ាងណាមិញ សម្រាប់អ្នកគាំទ្រ តារាចម្រៀងសម្លេងពិរោះមួយរូបនេះ ក៏នៅតែបន្តនូវការគាំទ្ររបស់ខ្លួនចំពោះកញ្ញាជានិច្ច ទោះបីជានាងបានមិនបានច្រៀងនៅក្នុងទ្រនំចាស់ដូចកាលពីមុនក៏ដោយ។
ហើយកាលពីម្សិលមិញនេះ ផលិតកម្មថោន ដែលជាផលិតកម្មមួយដ៏ល្បីល្បាញនៅក្នុងស្រុកផងដែរ ក៏បានចេញនូវបទចម្រៀងមនោសញ្ចេតនា ក្រោមចំណងជើងថា «ច្បារមនរឿងខ្ញុំ» លើបណ្តាញសង្គមហ្វេសប៊ុក ព្រមជាមួយនឹង Caption លើបទចម្រៀងដូច្នេះថា៖ «ស្វាគមន៍តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មថោន ជាមួយបទ #ច្បារមនរឿងខ្ញុំ តើគាត់ជាអ្នកណា? តោះសាកល្បងទស្សន៍ទាយឈ្មោះគាត់ទាំងអស់គ្នា!»។
ទន្ទឹមនឹងនេះ ក៏មានអ្នកចូលមកបញ្ចេញមតិយោបល់ នៅខាងក្រោមព្រមៗគ្នា ជាបន្តបន្ទាប់ថាបទចម្រៀងមួយបទនេះ គឺត្រូវបានបកស្រាយឡើងវិញ ដោយកញ្ញា សុន ស្រីពេជ្រ ផ្ទាល់តែម្តង៕
ចង់ជ្រាបច្បាស់ ស្តាប់វីដេអូចម្រៀងដូចខាងក្រោមនេះ៖


តារាចម្រៀងនិយមច្រៀង បទចម្រៀងមនោសញ្ចេតនា កញ្ញា សុន ស្រីពេជ្រ
តារាចម្រៀង និយមច្រៀង បទចម្រៀងមនោសញ្ចេតនា កញ្ញា សុន ស្រីពេជ្រ
រូបភាពតារាចម្រៀងកញ្ញា ស៊ុន ស្រីពេជ្រ

No comments:

Post a Comment