Latest News

Adbox

Tuesday, August 1, 2017

ទឹកចិត្តបងស្រី (សុគន្ធកញ្ញា ក៏ឆ្លៀតពេល លើកទឹកចិត្ត ក្នុងថ្ងៃពិសេសរបស់ប្អូននាងដែរ)


ភ្នំពេញ៖ តួនាទីជាបង មិនខុសពីម្ដាយឪពុកទេ តែងប្រាថ្នាឃើញប្អូនប្រុសស្រីទទួលបានជោគជ័យក្នុងជីវិត មិនថាការងារ ឬការសិក្សា។
រយៈពេលនៃការសិក្សារៀនសូត្រ ពិតជាយូរ មានអ្នកខ្លះអាចនឹងបោះបង់ក៏ថាបាន ព្រោះតែគ្មានភាពតស៊ូក្នុងការរៀនសូត្រ។
ចំពោះប្អូនស្រីបណ្ដូលចិត្ត របស់កំពូលតារាចម្រៀងដែលកំពុងល្បី ឱក សុគន្ធកញ្ញា នេះវិញ ក៏បានបំពេញនាទីជា កូន ជាប្អូន ដ៏ល្អដែលបានបញ្ចប់ការសិក្សាជាស្ថាពរ ទៅតាមជំនាញដែលខ្លួនបានសិក្សា។
ទោះមិនច្រើន តែនេះក៏ជាភាពកត្តញ្ញូមួយ ដែលកូនស្រីរូបនេះ បានបំពេញឲ្យគ្រួសារពិសេសបងស្រីដែលជាតារាល្បីនេះតែម្ដង។
ក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រនេះដែរ គេឃើញវត្តមានម្ចាស់បទ «ចង់ទៅ ទៅៗ»រូបនេះក៏បានចូលរួម ដើម្បីបញ្ជាក់ពីទំហំចិត្តនៃការស្រលាញ់ប្អូន។
ទោះបីខ្លួនរវល់ការងារខ្លាំងយ៉ាងណា ក៏កញ្ញាឆ្លៀតទៅប្រគល់បាច់ផ្កាយ៉ាងធំជូនប្អូនស្រី អមនឹងស្នាមញញឹមបិទមាត់មិនជិត ព្រោះបានឃើញប្អូនសម្រចក្ដីប្រាថ្នាមួយផ្នែកក្នុងជីវិត៕
ចុះប្រិយមិត្តយល់យ៉ាងណា ចំពោះទឹកចិត្តបងស្រីរូបនេះ?


រូបភាព អ្នកម្ដាយនិងប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា ក្នុងថ្ងៃទទួលសញ្ញាប័ត្រ
រូបភាពប្អូនស្រី និងឱក សុគន្ធកញ្ញា ក្នុងថ្ងៃទទួលសញ្ញាប័ត្រ
រូបភាពប្អូនស្រី ឱក សុគន្ធកញ្ញា ក្នុងថ្ងៃទទួលសញ្ញាប័ត្រ
រូបភាព ឱក សុគន្ធកញ្ញា ក្នុងថ្ងៃទទួលសញ្ញាប័ត្ររបស់ប្អូនស្រី

No comments:

Post a Comment