ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:៤៥ (20-07-2017 12:45)
យើងសង្កេតឃើញថា កំណើនអ្នកទិញរថយន្តពណ៌សបានកើនឡើងគួរឲ្យកត់សម្គាល់។ តើមានអ្វីពិសេសនៅពីក្រោយពណ៌មួយនេះ បានជាគេពេញនិយមម្ល៉េះ ?
១-គុណសម្បត្តិ ៖
-មើលទៅស្អាត ៖ ទោះបីជាអ្នកទិញរថយន្តប្រភេទណាក៏ដោយ ក៏ពណ៌សនៅតែជាពណ៌មួយដែលមើលទៅសមជានិច្ច ។ សូម្បីតែរោងចក្រផលិតរថយន្ត ក៏ផលិតរថយន្តពណ៌សមកមុនពណ៌ដទៃដែរ ព្រោះថា វាអាចបង្ហាញឲ្យដឹងពីចំណុចខ្វះខាត ដែលរោងចក្រងាយដឹងហើយកែសម្រួលតាមក្រោយ ។

-រក្សាតម្លៃបានថេរយូរ ៖ មិនដូចរថយន្តពណ៌ខ្មៅឬពណ៌ប្រាក់ទេ រថយន្តពណ៌សអាចរក្សាតម្លៃមិនសូវខាតច្រើន បន្ទាប់ពីទិញជិះហើយ មានន័យថា ប្រសិនបើអ្នកទិញរថយន្តពណ៌ប្លែកៗខុសពីគេ នោះអ្នកនឹងពិបាកលក់ ហើយលក់មិនសូវបានថ្លៃទៀត បើធៀបនឹងរថយន្តពណ៌ស ដែលគេពេញនិយម ។ ម្យ៉ាងវិញទៀត ពណ៌ស ជាពណ៌សាមញ្ញស្រាប់ ដែលលោកអ្នកមិនចាំបាច់ត្រូវចំណាយលុយច្រើនក្នុងការទិញ ដូចជាពណ៌ស្លាបកាភេន ឬពណ៌ក្រហមស្រស់អ្វីឡើយ ។ ទិញមកធូរថ្លៃជាងពណ៌ពិសេសៗមួយចំនួន ហើយលក់វិញមិនសូវខាតច្រើនទៀត ។
-ផាសុកភាព ៖ រថយន្តពណ៌ស អាចកាត់បន្ថយកម្តៅចូលក្នុងរថយន្តបាន ដែលអាចឲ្យយើងត្រជាក់ស្រួល ទោះបើកក្រោមកម្តៅថ្ងៃក៏ដោយ ។ វាក៏អាចជួយបិទបាំងស្នាមឆ្កូតតូចៗ ប្រសើរជាងរថយន្តមានពណ៌ងងឹតដែរ ។
២-គុណវិបត្តិ ៖
-មិនអាចបន្លំដីបាន ៖ ជាការពិតណាស់ បើហ៊ានតែប្រឡាក់ភក់ឬដីនោះ រថយន្តពណ៌សមិនអាចបន្លំបានទេ ។ អ្នកត្រូវតែយកវាទៅលាងជាញឹកញាប់ ។
-មានគេជិះច្រើនរួចហើយ ៖ ប្រសិនបើអ្នកចូលចិត្តភាពលេចធ្លោខុសពីគេ អ្នកនឹងមិនទិញរថយន្តពណ៌សទេ ព្រោះថាពណ៌នេះមានគេជិះច្រើនហើយ ។ អ្នកគួរតែជ្រើសរើសយកពណ៌ផ្សេងដើម្បីលេចធ្លោ ទោះបីជាត្រូវខាតច្រើនពេលលក់ចេញក៏ដោយ ។

ពិតណាស់ ការជ្រើសរើសពណ៌រថយន្ត គឺអាស្រ័យលើចិត្តរបស់យើងស្រឡាញ់ ។ ប្រសិនបើអ្នកចង់ឲ្យក្នុងរថយន្តត្រជាក់ក្រោមកម្តៅថ្ងៃ ហើយមិនចង់លក់ខាតច្រើន ពណ៌សគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ។ ប្រសិនបើអ្នកជាមនុស្សមិនចង់ដូចគេទេ ហើយមិនចង់ចំណាយពេលច្រើនក្នុងការលាងសម្អាតរថយន្ត អ្នកគួរតែជ្រើសយកពណ៌ផ្សេងវិញ ។
សរុបសេចក្តីមក តើអ្នកគួរទិញរថយន្តពណ៌សដែរឬទេ ?
No comments:
Post a Comment