តារា​សម្ដែង​ពោរពេញ​ដោយ​ទេពកោសល្យ នី មុន្នីនាថ ដែល​ត្រូវបាន​មហាជន​ចាត់ទុកថា​ជាតា​រាទឹក​ភ្នែក​នោះ ថ្មីៗ​នេះ​បាន​បង្ក​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងចាស់ទាំងក្មេង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ស្រី​ស្រស់​រូបនេះ បង្ហោះ​រូបភាព​មួយ​សន្លឹក​ក្នុងស្ថានភាព​ប្រែខ្លួន​ក្លាយទៅជា​ខ្មោច​ស្រី​ដ៏​គួរឱ្យខ្លាច ។​

ពិតណាស់ តារា​សម្ដែង​សម្បូរ​ដោយ​ប្រជាប្រិយភាព នី មុន្នីនាថ បាន​បញ្ចេញ​រូបថត​តុបតែង​ខ្លួន​ទៅជា​ខ្មោច​ស្រី ធ្វើឱ្យ​ទស្សនិកជន​ស្រឡាំងកាំង​មើល​នាង​មិន​ចង់​ស្គាល់ ដោយ​ភ្ជាប់​មកជា​មួយ​ពាក្យពេចន៍​មួយ​ឃ្លា​បែប​លេងសើច​ទៅកាន់​អ្នក​ទាំង​គាំទ្រ​របស់ខ្លួន​ថា «​ទាយ​តិច​មើលថា​អូន​ជា​ពី​ណា​គេ ​គឺថា​គេ​ផាត់​ឱ្យ​ម៉ា​អស់ដៃ​តែម្ដង » ។​

​ក្រោយ នី មុន្នីនាថ ទម្លាយ​ពី​ទិដ្ឋភាព​នេះ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ភ្ញាក់ផ្អើល ព្រោះ​កន្លងមក ពួកគេ​ធ្លាប់តែ​ឃើញ​តារា​ស្រី​ល្បី​ដួង​នេះ បញ្ចេញ​សម្រស់​តែ​ជាមួយ​ការតុបតែង​ខ្លួន​បែប​ស្រស់ស្អាត ដូចជា​គ្រង​នូវ​សម្លៀកបំពាក់​បែប​ប្រពៃណី​ផ្សេង ប៉ុន្ដែ​គេ​កម្រ​បានឃើញ​នាង​តុបតែង​ខ្លួន​គួរឱ្យខ្លាច​បែបនេះ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ណាស់ ។​

   ​យ៉ាងណាមិញ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​កើតចេញពី​ការសម្ដែង​ក្នុង​ជីវិត​សិល្បៈ​របស់ នី មុន្នីនាថ តែ​ប៉ុ​ណ្នោះ ៕