Latest News

Adbox

Tuesday, August 1, 2017

ពេល​លេបថ្នាំ​គ្រាប់​ជាតិ​ដែក អ្នក​គួរ​ចៀសវាង​នូវ​អាហារ​ទាំងនេះ​




ទឹកតែ និង កាហ្វេ​
ការ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក ជាមួយនឹង​ទឹកតែ ឬ កាហ្វេ គឺ​អាច​កាត់បន្ថយ​នូវ​បរិមាណ​នៃ​ការ​បឺត​ស្រូប ជាតិ​ដែក​របស់​រាងកាយ​។ ភេ​ស​ជ្ជះ​ទាំងនេះ ថែម​ទាំង​អាច​កាត់បន្ថយ​នូវ ការ​បឺត​ស្រូប​របស់​ជាតិ​ដែក ពី ក្នុង​អាហារ​ផងដែរ​។ ឥទ្ធិពល​ទាំងនេះ ប្រហែលជា​អាច​រួមចំណែក ដល់​ជំងឺ​ស្លេកស្លាំង ដោយសារ កង្វះ​សារជាតិ ដែក ជាពិសេស​ចំពោះ​ក្រុមមនុស្ស ដែល​មាន​ការ​ប្រឈម​នឹង កត្តា​គ្រោះ​ថ្នាក់ ផ្នែក​សុខភាព ដទៃទៀត ។​

ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ​សារជាតិ​កាល់ស្យូម ដែល​មាន​នៅក្នុង​ផលិតផល​ដែល​ធ្វើ​ពី​ជាតិ ទឹកដោះគោ មានដូចជា​ទឹកដោះគោ និង ហ្វ្រូ​ម៉ាស គឺ​អាច​កាត់បន្ថយ​នូវ​ការ​បឺត​ស្រូបនៃ​ជាតិ​ដែក ពី​ក្នុង​អាហារ និង ពី​ថ្នាំ​គ្រាប់​។ ស្ថានភាព​នេះ ប្រហែលជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ចំពោះ​អ្នក​ដែល​មាន​ផ្ទុក​សារជាតិ​ដែក គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន របស់​ពួកគេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកត្រូវការ​ជាតិ​ដែក​បន្ថែម នោះ​អ្នក​ត្រូវ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក ជាមួយនឹង អាហារ ដែល​មាន​ជាតិ​ទឹកដោះគោ​តិច​បំផុត តាម​ដែល​អាច​ធ្វើបាន​។ មាន​មនុស្ស​ខ្លះ​បាន​និយាយថា អ្នកនឹង អាច​ទទួលបាន​នូវ​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក បាន​ល្អ​បំផុត ប្រសិនបើ​អ្នក​បាន​លេប​វា​ដោយ​ពោះ ទទេរ ប៉ុន្តែ​វា​អាច​នឹង​បង្កើន​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ការ​រលាក​ក្រពះ​។ កុំ​ប្រថុយ​ជាមួយ​នឹង​ស្ថានភាព នេះ​។ អ្នក​គួរតែ​លេប​វា ជាមួយនឹង​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ទាប ។​

អាហារ​ការ​លេបថ្នាំ​គ្រាប់​ជាមួយនឹង​អាហារ គឺ​អាច​កាត់បន្ថយ​នូវ​កម្រិត​នៃ​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក របស់ រាងកាយ​បាន​ពី ៤០ ទៅ ៥០​ភាគរយ​។ ដើម្បី​ទទួលបាន​នូវ​ការ​បឺត​ស្រូប​ក្នុង​កម្រិត​ដ៏​ប្រសើរ ជាតិ​ដែក​គួរ ត្រូវបាន​លេប​ជាមួយនឹង​ពោះ​ទទេរ​។ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន មិន​អាច​ទ្រាំទ្រ​នឹង​វា​បាន​ទេ​ដោយសារ តែ ផល​រំខាន​របស់​វា គឺ​អាច​ធ្វើអោយ​អ្នក​ឈឺ​ក្រពះ និង ក្អួតចង្អោរ​។ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​លេបថ្នាំ គ្រាប់​ជាតិ​ដែក​ជាមួយនឹង អាហារ​ដើម្បី​កាត់បន្ថយ​នូវ ផល​រំខាន​នេះ នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ ប្រភេទ អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ​, ទឹកតែ​,​កាហ្វេ ឬ ស្រូវ​សាឡី ៕

No comments:

Post a Comment