Latest News

Adbox

Friday, August 4, 2017

អីយ៉ាស់! យក់ ឋិតរដ្ឋា ​ផ្តើម​នៅ​ថោនភា្លម​ក៏មាន​មារ​ជ្រែក ម្នាក់នុងនរណាគេទៅដឹងអត់?


ភ្នំពេញៈ ខណៈ​តារា​ចម្រៀង​ស្រី​ចំណូល​ថ្មី​ផលិតកម្ម​ថោន អ្នកនាង យក់ ឋិតរដ្ឋា ទើបតែ​ចាប់​ផ្តើម​សន្សំ​ពិន្ទុ​ល្អ និង​ខិតខំ​កសាង​កេរ្តិ៍​ឈ្មោះ​លើ​វិថី​សិល្បៈ​ចម្រៀង​សា​ជាថ្មី​មិនទាន់​បាន​ប៉ុន្មាន​ផង ក៏ស្រាប់​តែ​លេច​ចេញ​រឿង​រកាំរកូស​ចិត្ត​ដ្បិត​មាន​អ្នក​ឈ្នានីស​ជាអ្នក​សិល្បៈ​ដូចគ្នា​ច្រណែន​នឹង​ភាព​ល្បី​របស់​នាង​បាត់​ទៅ​ហើយ។
ទោះជា​យ៉ាង​ណា តារា​ចម្រៀង​ស្រី​អតីត​ជ្រក​នៅ​ទ្រនំ​ហង្សមាស​រូបនេះ គ្រាន់តែ​បង្ហោះសារ​ដ៏វែង​អន្លាយ​មួយ​រៀបរាប់​ប្រាប់​ថា កំពុង​តែមាន​អ្នក​ច្រណែន​នឹង​ខ្លួន​ព្រោះ​តែនាង​នៅ​មាន​ធម៌​មេត្តា និង​ទុកមុខ​អ្នកមាន​ចិត្តជា​មារ​តាម​យាយី​នាង​ក្នុង​រង្វង់​សិល្បៈ​នោះ​ជាមុន​សិន​ដោយ​មិនទាន់​ចង់់វែក​មុខ​ពិត។


អ្នកនាង យក់ ឋិតរដ្ឋា ក៏បញ្ជាក់​ពីហេតុផល​មិនចង់​វែកមុខ​អ្នក​ឈ្នានីស​នាង​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ឲ្យដឹង​ដែរ​ថា៖ «ក៏​ព្រោះតែ​នាង​គឺ​ខ្ញុំជា​មនុស្ស ដែល​ពុំសូវ​ចូលចិត្ត​ចេះ​បង្ករឿង​តូចឲ្យ​ក្លាយ​ទៅជា​រឿង​ធំ និង​មិន​ចង់​ឲ្យ​កើត​មាន​រឿង​ល្អក់កករ​ផង ទើប​គ្រាន់​តែ​សរសេរ​សារ​តាម​ហ្វេសប៊ុក​ចុះ ប្រសិន​បើ​អ្នក​នោះ បាន​មើល​ក្រែង​គេមាន​ចិត្ត​ចង់​កែខ្លួន​ខ្លះ»។
តារា​ចម្រៀង​ដែល​ជា​ភរិយា​របស់​តារា​ចម្រៀង​ប្រុស​លោក ឃុំ ប៉ុណ្ណា​ដែត និង​ជា​ម្ចាស់​ភោជនីយដ្ឋាន Factory-Pub រូបនេះ​ប្រាប់​ទៀត​ថា៖ «វាជា​រឿង​ធម្មតា​ទេ ទោះបី​ជាស្ថិត​នៅ​ក្នុង​វិស័យ​ណា​ក៏ដោយ គឺ​តែងតែ​មាន​មនុស្ស​ចូលចិត្ត​តាម​ជ្រៀត​ជ្រែក ឬ​ឈ្នានីស​គេ ក៏​ព្រោះតែ​គេ​មិន​ពេញចិត្ត​យើង ហើយ​ជាការ​ពិត​គ្មាន​មនុស្ស​ណា​អាច​គាប់ចិត្ត​មនុស្ស​បាន​គ្រប់រូប​នោះ​ឡើយ»។


ចំពោះ​សារ​រកាំរកូស​ក្នុង​ចិត្ត​ដ្បិត​មានគេ​ច្រណែន​នោះ អ្នកនាង យក់ ឋិតរដ្ឋា បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ថា៖ «សូម​មនុស្ស​ខ្លះ ដែល​តែងតែ​មើល​បំណាំ និង​ចូលចិត្ត​ពេបជ្រាយ​ខ្ញុំ មើល​ងាយ និង​មិន​ឲ្យ​តម្លៃ​ខ្ញុំ​ទាំងឡាយ!​មេត្តា​គិត​ផងថា អ្នក​ដែល​កំពុងតែ​ពេប​ជ្រាយ​គេ​នឹង​ហ្អា​ក!មាន​ដែល​យក​កញ្ចក់​មក​ឆ្លុះ​ខ្លួនឯង​ផង​ហើយ ឬនៅ​ថា​យើង​ពិតជា​ល្អ​គ្រប់​ដប់ និង​មិនចេះ​ខុស​គ្រប់ដប់​មែន​ទេ!និយាយ​ពីគេ​ត្រូវ​ចេះ​ឱន​មើល​ខ្លួនឯង​ផង ធ្វើ​ខ្លួនឯង​ឲ្យ​ត្រឹមត្រូវ​សិន​ទៅ ចាំ​មក​ដៀមដាម​នៅ​មុខគេ មុន​នឹង​ពេបជ្រាយ​ឲ្យ​គេ ច្រណែន​គេ ព្រោះ​ឃើញ​គេមាន​ក្តីសុខ។

មនុស្ស​អ៊ីចឹង​សាហាវ​ហួស នៅ​មុខ​ផ្សេង ក្រោយខ្នង​ផ្សេង​ខ្នង​ផ្សឹង​អ៊ីចឹង។ អូន​អត់​ខ្វល់​ហេ! សំខាន់​អូន​ញ៉ាំ​បាយ​ផ្ទះ​អូន!តែ​ចង់​ប្រាប់​ដែរ​ថា សុំកុំ​ធ្វើ​ចរិត​ច្រណែន​គេ ពេបជ្រាយ​គេ នេះ​គ្រាន់តែ​សរសេរ​ពីចិត្ត​ខ្ញុំឲ្យ​អ្នកឯង​ឃើញ​នោះ​ទេ ហើយ​ខ្ញុំ​ក៏មិន​សូវ​ស្លូត​ដែរ ប្រយ័ត្ន​លែង​ទុក​មុខ​ឲ្យណា​វ៉ើយ»។
តារាចម្រៀង​ជា​ចំណូល​ថ្មី​ថោន យក់ ឋិតរដ្ឋា ក៏​បង្ហោះ​សារ​សុំការ​គាំទ្រ​បន្ថែម​ថា៖ «ចា!សួស្តី!​បងប្អូន​ទាំងអស់​គ្នា!​នាពេល​ខាងមុខ​នេះ នាង​ខ្ញុំនឹង​មាន​បទ​ចម្រៀង​ជាច្រើន​ចេញ​លក់​លើ​ទីផ្សារ​ជា​បន្តបន្ទាប់​ពី​ផលិតកម្ម​ថោន។ ក៏​សង្ឃឹម​ថា អ៊ំៗ ពូៗ មីងៗ បងប្អូន​ព្រមទាំង​ប្រិយមិត្ត​ទាំងអស់​នៅតែ​ផ្តល់​ជាកម្លាំង​ចិត្ត និង​គាំទ្រ​តារា​ម្នាក់​នេះ​ណាចា!»៕




No comments:

Post a Comment