រាជធានីភ្នំពេញ ៖ ក្រោយពេលបាត់មុខប៉ុន្មានឆ្នាំលោកកែវ បូរ៉ា អតីតហ្វ្រេស៊ីប៊យចំណាត់ថ្នាក់លេខ១ឆ្នាំ២០០៨ បានវិលត្រឡប់មកចាប់ការងារសិល្បៈវិញ ។ លោកបូរ៉ា បានចុះកិច្ចសន្យាផ្តាច់មុខជូនផលិតកម្មមហាហង្ស ។
លោកកែវ បូរ៉ា ព្រោះតែនឹកស្តាយការងារសិល្បៈក៏សម្រេចចិត្តចាប់ផ្តើមជាថ្មី ។ បណ្តោយឲ្យពេលវេលារំលងទៅប៉ុន្មានឆ្នាំនៅឆ្ងាយពីការងារសិល្បៈមកពីមមាញឹកការងារផ្ទាល់ខ្លួន ។
លោកកែវ បូរ៉ា និយាយថា «ម្តងនេះខ្ញុំបានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្មមហាហង្សរយៈពេល៤ឆ្នាំ ជាផ្លូវការកាលពីពេល ថ្មីៗនេះ ។ កត្តាដែលធ្វើឲ្យខ្ញុំឈានដល់ការចុះកុងត្រាមានលាយលក្ខណ៍អក្សរ ព្រោះយល់ថាទីកន្លែងមហាហង្ស ខ្ញុំធ្លាប់បានបំពេញការងារនៅទីនេះយូរមកហើយ កាលពីមួយរយៈមុនទើបអ្នកនៅទីនេះសុទ្ធតែស្គាល់គ្នា ងាយយល់ចិត្ត ។ ស្របពេលដែលស្នាដៃរឿងខ្មែរជាច្រើនរបស់ផលិតកម្មមហាហង្សនៅតែបន្តដំណើរការផងនោះ ទើបខ្ញុំសម្រេចចិត្តតែម្តងទៅ ។ ម្យ៉ាងទៀតរាល់ការចង់ទៅថតកុន ឬទៅសម្តែងជូនផលិតកម្មណាខាងថ្នាក់លើមិនបានហាមនោះទេដោយយើងមានលក្ខខណ្ឌមួយ គឺជម្រាបជូនថ្នាក់លើ ហើយគាត់អនុញ្ញាត និងកាត់ភាគរយតាមហ្នឹង ។
ខ្ញុំមិនមែនវិលមកវិញដើម្បីប្រជែងវ៉ាអ្នកជំនាន់ថ្មីអ្វីនោះទេ នេះមកពីគិតថា ស្តាយសិល្បៈនិងចង់បានការងារ ថ្មីៗបន្ថែមទៀត ហើយនិងប្រឹងប្រែងឲ្យការងារដែលជានិស្ស័យរបស់ខ្ញុំនេះទៅមុខជាលំដាប់បន្តទៀតតាមសមត្ថភាពដែលមានក្នុងខ្លួន ។ ជាពិសេសនៅពេលឃើញវិស័យភាពយន្តខ្មែរកាន់តែរីកដុះដាលកាន់តែធ្វើឲ្យខ្ញុំដុះចិត្តវិលមករកអាជីពចាស់នេះវិញតែម្តងដើម្បីរួមចំណែកទាំងអស់គ្នា» ៕
No comments:
Post a Comment