អាយុកាន់តែច្រើន ការទទួលខុសត្រូវក៏កាន់តែច្រើនដែលធ្វើឲ្យយើងស្ត្រេសខ្លាំងមែនទែន។ តើមានវិធីអ្វីល្អដើម្បីដោះស្រាយបញ្ហាទាំងនេះបានទៅ?
១. អង្គុយឲ្យត្រង់ខ្លួន បើកទ្រូង ដកដង្ហើមឲ្យវែងៗចូល ៥ វិនាទី និងចេញ ៥ វិនាទី។
២. ត្រាំក្នុងអាងទឹកហើយបិទភ្នែកឲ្យស្ងប់អារម្មណ៍។
៣. ច្រៀងបទចម្រៀងដែលយើងចូលចិត្ត។
៤. ប្ដូរការគិតមកផ្ដោតលើរឿងសប្បាយៗវិញ។
៥. បិទភ្នែក នឹងស្រមៃពីអ្វីដែលយើងចូលចិត្ត ឧទាហរណ៍ដូចជាបាន Crush មកសារភាពស្នេហ៍ជាដើម។
៦. និយាយលេងជាមួយមិត្តភ័ក្ដិ។
៧. មើលរឿងកំប្លែងៗ។
៨. ពឹងឲ្យមិត្តភ័ក្ដិជួយម៉ាស្សាខ្នងឲ្យបាន ១០ នាទី។
៩. ចេញមកដើរលេងខាងក្រៅ។
១០. គេងឲ្យបានគ្រប់គ្រាន់។
១១. កត់រឿងស្មុគស្មាញទាំងអស់ចូលក្នុងសៀវភៅ។
១២. រកសត្វចិញ្ចឹមដែលយើងស្រឡាញ់។
១៣. សម្រាកនៅកន្លែងដែលយើងចូលចិត្ត៕
No comments:
Post a Comment