កម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់រួមផ្សំជាមួយសក្ដានុពលទេសចរណ៍អំណោយផលពីធម្មជាតិ និងបន្សល់ទុកពីបុរាណកាល ដ៏កម្របំផុត សម្រាប់ប្រជាជាតិ និងកូនចៅជំនាន់ក្រោយ។
បើនិយាយពីសក្ដានុពលដ៏កម្រ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានដឹងថា សំដៅលើអ្វី តែសម្រាប់កូនខ្មែរឯទៀត ត្រូវតែចងចាំទុកថាកម្ពុជាមានលក្ខណៈពិសេសកម្របីយ៉ាង ដែលប្រទេសជុំវិញពិភពលោកផ្សេងគ្មាន។ នេះបើតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា បានអះអាង។
បើនិយាយពីសក្ដានុពលដ៏កម្រ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានដឹងថា សំដៅលើអ្វី តែសម្រាប់កូនខ្មែរឯទៀត ត្រូវតែចងចាំទុកថាកម្ពុជាមានលក្ខណៈពិសេសកម្របីយ៉ាង ដែលប្រទេសជុំវិញពិភពលោកផ្សេងគ្មាន។ នេះបើតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា បានអះអាង។
សក្ដានុពលកម្រទាំងបីនោះគឺ៖
១. ប្រាង្គប្រាសាទអង្គរវត្តស្ថិតក្នុងខេត្តសៀមរាប
![](https://upload.wikimedia.org/wikipedia/commons/thumb/4/41/Angkor_Wat.jpg/1200px-Angkor_Wat.jpg)
ប្រាសាទអង្គរវត្ត និងប្រជុំសំណង់ទាំងអស់នៃតំបន់អង្គរ បានបន្សល់ទុកអច្ឆរិយភាព និងអាថ៌កំបាំងរាប់មិនអស់សម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ សម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបានមួយនេះ គឺជាមរតកដ៏អស្ចារ្យដែលធ្វើឲ្យកម្ពុជា ល្បីរន្ទឺលើពិភពលោករហូតទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់។
២. ឆ្នេរខ្សាច់ស្អាតបំផុតលើពិភពលោក
![](https://www.swedishnomad.com/images//2017/02/paradis-koh-rong-island.jpg)
លក្ខណៈពិសេសបួនយ៉ាងដែលធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយជាឆ្នេរស្អាតបំផុតក្នុងលោកគឺ ៖ឆ្នេរមានខ្សាច់សក្បុស និងមានលក្ខណៈស្រស់ស្អាតពីធម្មជាតិផ្ទៃទឹកមានលក្ខណៈស្ងប់ ត្រូវបានគេឲ្យឈ្មោះថាជាសមុទ្រខ្ជិល ជម្រាលឆ្នេរមានជម្រៅរាក់ ជាឆ្នេរគ្មានគ្រោះថ្នាក់ ។
៣. តំបន់អេកូទេសចរណ៍ ភាគឦសាននៃប្រទេសកម្ពុជា
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi8P8twq2mub52NLH3GbXxiemvaGbB-8gQFVA7wXi7BFa1CDUMDKz3i502sESopVh7zPZzLiYhT6IorRuFgbJeWTbbfkuv7zdITElnk-ItYu8ynY-3FkSvmv_lbY9zE4dPNnuXDqMyBpYq/s1600/Yak_Loum.jpg)
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីកន្លងទៅ បានអះអាងថា តំបន់ភូមិភាគឦសានមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍ អេកូទេសចរណ៍បើប្រៀបធៀបតំបន់ផ្សេងៗទៀតនៅប្រទេសកម្ពុជា ។ ក្នុងនោះតំបន់ភូមិភាគឦសានមានចំនួន២៥ ដែលខេត្តស្ទឹងត្រែងមានចំនួន០៤ រតនគីរីមានចំនួន០៧ មណ្ឌលគីរីមាន០៨ និងក្រចេះមាន០៦៕
ប្រភព៖ news.sabay.com.kh
No comments:
Post a Comment