Latest News

Adbox

Monday, August 7, 2017

ចាន់ វឌ្ឍនាកា «មួយជីវិតនេះ ចងចាំមិនភ្លេច»..ដែលមានឱកាសទទួលទានអាហារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅជប៉ុន

ជប៉ុន៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា មានសេចក្ដីត្រេកអរ និងរំភើបជាខ្លាំងដែលមានឱកាសអាចពិសាអាហាររួមតុជាមួយប្រមុខនាយករដ្ឋមន្រ្ដី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីល្ងាចម្សិលមិញ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វឌ្ឍនាកា គឺរូបគេបានបង្ហោះរូបភាព ការពិសាអាហារពេលល្ងាចជាមួយប្រតិភូរាជរដ្ឋាភិបាល ដែលក្នុងនោះ វឌ្ឍនាកា បានអង្គុយជិតសម្ដេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីពិសាអាហារ និងសំណេះសំណាលជាដើម។
ខែ្សប្រយុទ្ធរបស់ក្រុមបឹងកេត ដែលត្រូវបានក្លិបលំដាប់ទី៣ នៅជប៉ុន ក្រុម Fujieda MYFC ខ្ចីជើង បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ''មួយជិវិតនេះខ្ញុំនឹងចាំមិនភ្លេចឡើយ ហើយខ្ញុំក៏មិននឹកស្មានថាបានហូបអាហារមួយពេលដល់មានន័យនេះដែរ សូមអរគុណដល់ សម្ដេច ហ៊ុន សែន ជូនពរ សម្ដេច សុខភាពល្អ ដើម្បីដឹកនាំប្រទេសមួយនេះបន្តរទៀត''៕

ចាន់ វឌ្ឍនាកា បង្ហោះរូបភាពនេះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន
ចាន់ វឌ្ឍនាកា មានឱកាសពិសារអាហារពេលល្ងាចជាមួយសម្ដេចតេជោរ និងថ្នាក់ដឹកនាំ






កីឡាករ ចាន់ វឌ្ឍនាកា

No comments:

Post a Comment